កម្សាន្ត ៖ ថ្មីៗនេះ Jennie ទើបតែបានបង្ហាញបទចម្រៀងថ្មីរបស់នាង នៅក្នុងការប្រគំតន្រ្តី BornPink World Tour របស់ក្រុម BLACKPINK។
មិនតែប៉ុណ្ណោះ ការសម្តែងចុងក្រោយរបស់ពួកគេ តារាស្រីរូបនេះក៏បានផ្លាស់ប្តូរស្ទាយ៍របស់នាង បន្តិចបន្ទួចផងដែរ ដោយធ្វើម៉ូតសក់វែងបែបរលកបន្តិចៗនិងការសក់សេះខាងមុខបន្តិច ធ្វើឲ្យអ្នកគាំទ្រភ្លឹកមើលសម្រស់ របស់ Jennie ក្នុងម៉ូតសក់ថ្មីនេះគ្រប់គ្នា។
ទន្ទឹមនឹងនេះ Lisa ក៏ចេញម៉ូតសក់ថ្មីយ៉ាងក្លាហានផងដែរ ដោយរចនាប័ទ្ម asymmetricalរបស់នាង មានលក្ខណៈពិសេស ដែលរូបរាងមួយនេះអាចរំឭកអ្នកគាំទ្រ ទៅក្នុងរឿងតុក្កតាដ៏ល្បីអមជាមួយនឹងរូបរាងដ៏ស្រស់ស្អាតរបស់ Lisa ទៀតគឺកាន់តែទាក់ទាញ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Koreaboo