កូរ៉េខាងត្បូង៖ថ្មីៗនេះ ការបង្ហោះដែលមានចំណងជើងថា «ស្ត្រីម្នាក់ដែលអះអាងថានាងស្អាតជាងKim Tae Hee ឬ Jun Ji Hyun» កំពុងទទួលបានការចាប់អារម្មណ៍ពេញសហគមន៍អនឡាញជាច្រើនជាមួយនឹងការបង្ហាញមុខតារាសម្តែងស្រី Kim Hee Sun ក្នុងវគ្គមួយនៃកម្មវិធី Knowing Brothers របស់ស្ថានីយ៍ទូរទស្សនិ៍ JTBC កាលពីឆ្នាំ ២០១៧។
ជាក់ស្តែងនៅក្នុងវីដេអូនោះពិធីករបានសួរទៅកាន់ Kim Hee Sun ថាអ្នកណាស្អាតជាងគេរវាងតារាសម្ដែងស្រី KimTae Hee និងJunJi Hyun?
ភ្លាមនោះ ក្រោយពីស្ដាប់សំណួរចប់ Kim Hee Sun បានធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើចពេញកម្មវិធី ខណៈតារាស្រីរូបនេះឆ្លើយទាំងទឹកមុខជឿជាក់ថា ខ្លួនឯងមានសម្រស់ស្រស់ស្អាតឈ្នះដាច់តារាស្រីទាំងពីរនាក់នេះទៅទៀត។
អ្នកនិយមលេងអ៊ីនធើណែតជាច្រើនបានយល់ស្របនិងអស់សំណើចទៅនឹងចម្លើយរបស់ Kim Hee Sun ហើយក៏បានលើកឡើងថាប្រសិនបើជាពួកគេជានាង ពួកគេក៏ឆ្លើយដូចនាងដែរ ព្រោះគ្រប់គ្នាដឹងច្បាស់ នេះគ្រាន់តែជាការលេងសើច ផ្ដល់ភាពសប្បាយរីករាយដល់អ្នកទស្សនាកម្មវិធីប៉ុណ្ណោះ៕
ទស្សនាវីដេអូខាងក្រោម ៖
ប្រភព ៖ Allkpop