តារា Kpop មុខមូលៗទាំងនេះ ត្រូវចាត់ទុកជា Idols កំពូលសម្រស់! - TrueID

តារា Kpop មុខមូលៗទាំងនេះ ត្រូវចាត់ទុកជា Idols កំពូលសម្រស់!

June 29, 2022

កូរ៉េខាងត្បូង ៖ ទម្រង់​មុខ​នីមួយៗ​មាន​ភាព​ទាក់​ទាញ​រៀង​ខ្លួនប៉ុន្តែបើ​មាន​ទម្រង់​មុខ​មូល​ដូចតារា Kpop ស្រីប្រុសទាំងនេះ ប្រាកដជាគួរ​ឲ្យ​ស្រលាញ់​ណាស់។ប្រសិនបើអ្នកត្រូវការភ័ស្តុតាងខ្លះថា គ្មានអ្វីគួរឲ្យស្រលាញ់ជាងអ្នកដែលមានមុខមូលទេនោះចូរយកតារាទាំង ៨រូបនេះជាឧទាហរណ៍ នោះនឹងធ្វើឲ្យអ្នកដែល​មាន​មុខ​រាង​មូល​ក៏​គិត​ថា​ខ្លួន​ឯង​សំណាង​ដែរ។

ខាងក្រោមនេះជា តារា Kpop ទាំង ៨ដួង ដែលល្បីមាន​ទម្រង់​មុខ​មូល ចាត់ជាIdols ​កំពូល​សម្រស់​ដ៏គួរ​ឲ្យ​ស្រលាញ់ ៖

១. Tzuyu (TWICE)

Tzuyu ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ស្រីស្អាតតំណែងVisualរបស់ TWICE ដោយ​ហេតុផលមុខរាងមូលតូចរបស់នាង ផ្តល់ឲ្យនាងនូវរូបភាពដូចតុក្កតា ហើយលក្ខណៈពិសេសរបស់នាងលេចធ្លោខ្លាំងដោយសារទម្រង់មុខរបស់នាង។ លើសពីនេះ ថ្ពាល់ដ៏ទន់ និងស្នាមញញឹមរបស់នាង ធ្វើឲ្យនាងមើលទៅមសនសម្រស់ល្អឥតទាស់រកអ្វីមកប្រៀបផ្ទឹមពុំបាន។

Tzuyu 

២. Hyeongjun (CRAVITY)

ជាមួយរូបភាពជា Visual ប្រចាំក្រុមបុរសសង្ហា Hyeongjunគឺមានគួរទម្រង់មុខរាងមូល ហើយភ្នែកធំៗរបស់លោកក៏ធ្វើឲ្យលោកមើលទៅកាន់តែគួរឲ្យស្រលាញ់ថែមទៀតហើយ​អ្នក​ណាៗ​ក៏​ច្រណែន។

Hyeongjun 

៣. Chuu (LOONA)

Chuu ដែលជា Vocalist ដ៏មានថាមពលរបស់ LOONA កាន់តែមានមន្តស្នេហ៍ជាមួយទម្រង់មុខមូលដ៏គួរឲ្យស្រលាញ់មិនអាចប្រកែកបាន ហើយនៅពេលដែលត្រូវគ្នាជាមួយនឹងស្នាមញញឹមដ៏ផ្អែមល្ហែមរបស់នាងគឺកាន់តែស្រស់ស្អាតដូចព្រះនាងចេញពីក្នុងរឿងព្រេងនិទាន។

Chuu 

៤. Jungwon (ENHYPEN)

​ស្នាម​ញញឹម​របស់ Jungwonគឺ​គួរ​ឲ្យ​ស្រលាញ់​ណាស់ ជាពិសេសមុខមូលរបស់លោកគឺជាអ្វីដែលធ្វើឲ្យតារាវ័យក្នេងរូបនេះកាន់តែទាក់ទាញដូច្នេះហើយពេលខ្លះពិបាកចាំថា លោកគឺជាអ្នកដឹកនាំក្រុម ENHYPEN មិនមែន Maknaeគួរឲ្យស្រលាញ់នោះទេ។

Jungwon 

៥. YooA (Oh My Girl)

YooA មានភាពល្បីល្បាញដោយសាររូបភាពVisualដែលមើលទៅដូចទេពអប្សរ ហើយមុខមូលរបស់នាងធ្វើឲ្យលក្ខណៈពិសេសគួរឲ្យទាក់ទាញរបស់នាងកាន់តែលេចធ្លោ។ភ្នែកដ៏មានពន្លឺ និងបបូរមាត់​ដ៏ស្រទន់របស់នាង គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ហើយជាពិសេសនៅក្នុងវីដេអូចម្រៀងនេះនាងពិតជាដូចទេពអប្សរក្នុងជីវិតពិតណាស់។

YooA 

៦. Jongho (ATEEZ)

Visual ​របស់Jongho គឺ​គួរឲ្យ​ស្រលាញ់​ពេក​ហើយ ជាមួយទម្រង់មុខដ៏ស្រទន់ និងមុខរាងមូលរបស់លោកគឺត្រូវគ្នាយ៉ាងល្អឥតខ្ចោះថែមទាំងភ្នែកធំៗរបស់លោក​កាន់តែមើលកាន់តែធ្លាក់ក្នុងអន្លង់ស្នេហ៍។

Jongho 

៧. Jennie (BLACKPINK)

Jennieកាន់តែគួរឲ្យស្រលាញ់ជាមួយថ្ពាល់​ដ៏​ស្រទន់​របស់​នាង​ធ្វើ​ឲ្យ​មុខ​នាង​មាន​រាង​មូល​ដ៏​ផ្អែម​ល្ហែមហើយ​ពេល​ញញឹម​ម្ដងៗ មុខមូលរបស់នាងធ្វើឲ្យនាងកាន់តែ Cute ហើយក៏ជាហេតុផលមួយដែលធ្វើឲ្យនាងត្រូវបានគេចាត់ទុកថាTop Visuals ប្រចាំវិស័យ Kpop

Jennie 

៨.Suga (BTS)                

សមាជិក BTS រូបនេះប្រហែលជាមានរូបរាងដ៏កាចសាហាវនៅលើឆាកប៉ុន្តែឈុតក្រៅឆាកបែបនេះបង្ហាញថា Sugaដែលជា Lead Rapper របស់ក្រុម គឺគួរឲ្យស្រលាញ់ សមនឹងទម្រង់​មុខ​មូលនិង​ថ្ពាល់​ទន់ៗ លោកពិតជាគួរ​ឲ្យ​ក្នាញ់ ព្រោះសូម្បីម្ដាយ​របស់លោកក៏​ធ្លាប់​និយាយ​ថា​លោក​មើល​ទៅ​ដូច​នំប៉ាវដែរ៕

Suga 

ប្រភព ៖ Soompi

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...