កូរ៉េខាងត្បូង ៖ ថ្មីៗ K-media បានរាយការណ៍អំពីការគាំទ្រដ៏ច្រើនលើសលប់ដែលផ្តល់ដោយក្លឹបអ្នកគាំទ្រជនជាតិចិនរបស់Kim Taehyung (V BTS) ដែលមានឈ្មោះថា 'China Baidu VBar' សម្រាប់អាល់ប៊ុមបទចម្រៀង "Proof" របស់ BTS។
គិតទៅនៅថ្ងៃដំបូងនៃការចេញផ្សាយអាល់ប៊ុម'Proof'ក្រុមអ្នកគាំទ្រ 'China BaiduVBar' បានប្រកាសថាពួកគេបានរួមគ្នាទិញអាល់ប៊ុមថ្មីរបស់ BTS សរុបចំនួន ១៦០,៩១៣ បន្ទះ ដែលមានតម្លៃប្រហែល៤.៥ ពាន់លានវ៉ុន ប្រមាណ ៣.៥ លានដុល្លារ។
នេះគឺជាអាល់ប៊ុមទិញរួមគ្នាខ្ពស់បំផុតដែលត្រូវបានលក់នៅថ្ងៃដំបូងនៃការចេញអាល់ប៊ុមដែលមានន័យថា 'China Baidu VBar' បានទិញអាល់ប៊ុម"Proof" ជាចំនួនដ៏ច្រើនលើសលប់ដែលស្មើនឹង ៤០% នៃការទិញរួមគ្នារបស់Fandom នៅក្នុងប្រទេសចិន៕
China Baidu Vbar made 160,913 album purchases on the first day of the album's release, making it the NO.1 fansite among all group and individual stations in China. pic.twitter.com/tEjV1IS3vE
— Purple Tree (@PurpleTree1230) June 10, 2022
ប្រភព ៖ Allkpop