កូរ៉េខាងត្បូង ៖សម្រាប់សប្ដាហ៍នេះបទ Butter របស់ BTS បានបង្ហាញមុខនៅចំណាត់ថ្នាក់លេខ៧លើតារាង Hot 100 របស់ Billboard និងនៅតែជាបទចម្រៀងដំបូងគេដែលអាចចំណាយពេលដល់ទៅ ១០ សប្តាហ៍នៅចំណាត់ថ្នាក់លេខ១ យូរបំផុតលើតារាងមួយនេះប្រចាំឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថា តាមរយៈកំណត់ត្រារបស់បទ Butter បានធ្វើឲ្យ BTSក្លាយជាសិល្បករកូរ៉េដំបូងគេ និងតែមួយគត់ ដែលមានបទចម្រៀងស្ថិតនៅលំដាប់Top 10 បានយូរបំផុតរយៈពេល ១៤ សប្តាហ៍ ដោយបំបែកកំណត់ត្រាចាស់របស់បទDynamite ដែលចំណាយពេល ១៣សប្តាហ៍។
លើសពីនេះទៀត សម្រាប់សប្ដាហ៍នេះ Butter នៅតែបង្ហាញមុខនៅចំណាត់ថ្នាក់កំពូលលេខ១ លើតារាង Digital Song SalesChart ស្របពេលដែលបទ Permission to Danceស្ថិតនៅលំដាប់លេខ៥ លើតារាងនេះដូចគ្នា៕
សូមអបអរ BTS ចំពោះកំណត់ត្រាទាំងនេះ!
The #Hot100 top 10 (chart dated Sept. 4, 2021)
— billboard charts (@billboardcharts) August 30, 2021
This week's top-selling songs:
— billboard charts (@billboardcharts) August 30, 2021
1. @BTS_twt Butter
2. @walkerhayes Fancy Like
3. @edsheeran Bad Habits
4. @thekidlaroi & @justinbieber Stay
5. @BTS_twt Permission To Dance
ប្រភព ៖ Soompi