កម្សាន្ត៖ តើអ្នកធ្លាប់ជឿទេថា ឈ្មោះរបស់អ្នកអាចកំណត់បុគ្គលិកលក្ខណៈរបស់អ្នកបាន? ជាការពិត ឈ្មោះរបស់មនុស្សគ្រប់រូប នៅពេលដែលឪពុកម្ដាយចាប់ដាក់ឲ្យ គឺសុទ្ធតែបង្កប់អត្ថន័យផ្សេងៗទៅចំណូលចិត្តរបស់ពួកគាត់។
យ៉ាងណាមិញ ចុះប្រសិនបើឈ្មោះរបស់អ្នកចាប់ផ្តើមដោយអក្សរក្រមភាសាអង់គ្លេស អក្សរ «B» តើវាមានន័យ និងបង្ហាញពីលក្ខណៈវិជ្ជមាន និងអវិជ្ជមានរបស់អ្នកបែបណា? ហើយថា តើអ្នកជាមនុស្សបែបណា?
អក្ខរក្រម អក្សរ «B» ជាអក្សរនៅលេខរៀងទីពីរក្នុងតារាងអក្សរក្រមភាសាអង់គ្លេស។ ដូច្នេះអ្នកដែលស្ថិតនៅក្រោមឥទ្ធិពលនៃអក្សរ «B» ជាមនុស្សមានបំណងប្រាថ្នាពីកំណើត ដើម្បីទទួលបានជោគជ័យ។ ជាទូទៅ ពេលខ្លះ អ្វីដែលមកក្នុងផ្លូវនៃភាពជោគជ័យរបស់ពួកគេ គឺការខ្វះទំនុកចិត្តដើម្បីសម្រេចបានគោលដៅនោះ។ ពួកគេអាចមានការសង្ស័យលើខ្លួនឯង ដែលអាចរារាំងសមត្ថភាពរបស់ពួកគេ ក្នុងការសម្រេចបាននូវភាពជោគជ័យ ដែលពួកគេអាចធ្វើបានយ៉ាងងាយស្រួល។ ពួកគេឲ្យតម្លៃលើការធ្វើការក្នុងភាពស្ងៀមស្ងាត់ ហើយរីករាយនឹងបរិយាកាសសន្តិភាព។ នៅពេលដែលពួកគេបានគិតពីសុបិនរបស់ពួកគេ ហើយពួកគេបានរកឃើញការគាំទ្រត្រឹមត្រូវ ពួកគេបានដាក់ការខិតខំប្រឹងប្រែងរបស់ពួកគេទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ និងទទួលបានជោគជ័យ។ ពួកគេអាចស្វែងរកសុភមង្គលតាំងពីរឿងតូចតាចឡើង ប៉ុន្តែក៏អាចកើតទុក្ខ ឬថប់បារម្ភចំពោះរឿងដែលប្រហែលជាមិនប៉ះពាល់ដល់មនុស្សភាគច្រើនដែរ។
មនុស្សទាំងនេះឲ្យតម្លៃលើស្នេហានិងមនោសញ្ចេតនាជាធំ។ នៅពេលពួកគេរកឃើញមនុស្សដែលខ្លួនស្រលាញ់ ពួកគេចង់នាំយកភាពស្មោះត្រង់ និងភាពមិនអាត្មានិយមទៅក្នុងទំនាក់ទំនងរបស់ពួកគេ។ បើប៉ះចំមនុស្សដែលពួកគេស្រលាញ់ គេមិនស្ដាយក្នុងការលះបង់អ្វីគ្រប់យ៉ាងដើម្បីស្នេហារបស់គេទេ។ តែនៅពេលដែលគេមិនទទួលបានក្តីស្រលាញ់ និងភាពស្មោះត្រង់ជាថ្នូរនឹងការតបស្នង នោះវាតែងតែធ្វើឲ្យពួកគេខូចចិត្ត ហើយពេលនោះ ពួកគេមិនងាយនឹងអត់ទោសឲ្យអ្នកដែលធ្វើឲ្យគេខូចចិត្តឡើយ។
-ផ្នែកវិជ្ជមាន
នៅពេលដែលមនុស្សទាំងនេះរកឃើញការគាំទ្រត្រឹមត្រូវ និងបរិយាកាសដែលផ្តល់ក្តីស្រលាញ់ និងភាពស្មោះត្រង់ ពួកគេនឹងលះបង់គ្រប់យ៉ាង ដើម្បីបង្កើតបរិយាកាសដ៏ល្អឥតខ្ចោះនៃភាពជោគជ័យ និងសុភមង្គលសម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ និងសម្រាប់ខ្លួនពួកគេ។ ហើយតែងតែធ្វើឲ្យមនុស្សជាទីស្រលាញ់របស់ពួកគេ មានក្ដីសុខជាងខ្លួន។
-ផ្នែកអវិជ្ជមាន
ពួកគេអាចជាមនុស្សពូកែស្រមៃខ្លាំងពេក។ ចួនកាលមិនប្រាកដនិយម ឬអាចមានអារម្មណ៍រំជួលចិត្តខ្លាំងពេក ច្រើនតែបោះបង់ការគិតជាញឹកញាប់។ នេះអាចនាំឲ្យមានភាពចលាចលក្នុងអារម្មណ៍ ការថប់បារម្ភ ភាពតានតឹង និងអារម្មណ៍ថយចុះ។ ពេលខ្លះក៏អាចធ្វើឲ្យមនុស្សទាំងនេះ លោភលន់បានដែរ។
ប្រភព៖ timesofindia