សមិទ្ធផល Jisoo ត្រឹមអាយុ ២៨ ឆ្នាំ ដែលគ្រប់គ្នាប្រាថ្នាចង់បាន - TrueID

សមិទ្ធផល Jisoo ត្រឹមអាយុ ២៨ ឆ្នាំ ដែលគ្រប់គ្នាប្រាថ្នាចង់បាន

January 4, 2023

កម្សាន្ត៖ កាលពីថ្ងៃទី ៣ ខែមករា គឺជាថ្ងៃខួបកំណើតទី ២៨ ឆ្នាំរបស់ Jisoo សមាជិកបងស្រីច្បងក្រុម BLACKPINK។ ហើយជាការពិតណាស់ នេះមិនត្រឹមតែជាឱកាសសម្រាប់អ្នកគាំទ្របង្ហាញសេចក្តីស្រលាញ់របស់ពួកគេចំពោះនាងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពេលដែលម៉ាកយីហោល្បីៗជាច្រើនបង្ហាញពីក្តីស្រលាញ់របស់ពួកគេចំពោះ Jisoo ផងដែរ។  

យ៉ាងណាមិញ បើគិតមកត្រឹមខួបកំណើតគម្រប់ ២៨ ឆ្នាំនេះ សមិទ្ធផលរបស់ Jisoo ក្នុងសិល្បៈ គឺមានច្រើនលើសលប់ ដែលគ្រប់គ្នាប្រាថ្នាចង់បាន។ ក្នុងនោះ មិនថាទាំងប្រជាប្រិយភាព ប្រាក់ចំណូល និងទ្រព្យសម្បត្តិ។ជាពិសេស ប៉ុន្មានចំណុចខាងក្រោមនេះ ផ្ទាល់តែម្ដង។

១.ទទួលបានការស្រលាញ់បំផុត

ចាប់ពីម៉ោង 0:00 ថ្ងៃទី ៣ ខែមករា (KST) អ្នកគាំទ្ររបស់ Jisoo បានគ្របដណ្ដប់លើបណ្តាញទំនាក់ទំនងសង្គមដោយដាក់ hashtags និន្នាការដើម្បីអបអរសាទរខួបកំណើតរបស់នាង។ ក្នុងនោះទស្សនាវដ្ដី MARIE CLAIRE ខែមករា ឆ្នាំ ២០២៣ ក៏បានបោះពុម្ពរូបថតជាច្រើនសន្លឹក ដើម្បីអបអរថ្ងៃកំណើតរបស់ Jisoo ផងដែរ។ ក្នុងឱកាសនេះផងដែរ Jisoo បានផ្សព្វផ្សាយជាសាធារណៈនូវ Channel YouTube ផ្ទាល់ខ្លួនរបស់នាង ដែលនាងបានបង្ហោះវីដេអូខ្លីៗអំពីជីវិតប្រចាំថ្ងៃរបស់នាងសម្រាប់អ្នកគាំទ្រ។ ត្រឹមតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ ក្នុងការមើលឃើញពីភាពកក់ក្តៅបំផុតដែលប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រមានចំពោះតារាស្រីដ៏មានឥទ្ធិពលរូបនេះ។ ហើយជាការពិតណាស់ សមាជិកក្រុម BLACKPINK មិនអាចអវត្តមានក្នុងថ្ងៃពិសេសរបស់ Jisoo នេះទេ។ Jennie, Lisa, និង Rosé ក្នុងពេលដំណាលគ្នា ក៏បានផ្ញើនំ និងពាក្យជូនពរនៅលើបណ្តាញសង្គមទៅកាន់ Jisoo ផងដែរ។

Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo

២.ការប្រកួតប្រជែងនៃម៉ាកយីហោនានា

សំខាន់ជាងនេះទៅទៀត នេះក៏ជាឱកាសមួយសម្រាប់ម៉ាកយីហោផ្សេងៗ ដើម្បីបង្ហាញពីការពេញចិត្ត និងយកចិត្តទុកដាក់ ១០០% សម្រាប់តារាស្រីតំណាងរបស់ពួកគេ។ ជាពិសេស ការប្រកួតប្រជែង នៃម៉ាកល្បីទាំងពីរ Dior និង Cartier។ ប្រសិនបើម៉ាកគ្រឿងអលង្ការ ផ្តល់អំណោយថ្ងៃកំណើតដល់ Jisoo ជាមួយនឹងភួងដ៏ធំនៃផ្កាកុលាបនិងនំចិញ្ចៀននោះ Dior ក៏បានផ្ញើជូននូវអំណោយផ្សេងៗ និងផ្កាកុលាបរាងទន្សាយនិងនំខេកបីជាន់ផងដែរ។ 

Jisoo
Jisoo

ប្រភព៖ kenh14

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...