ភ្នំពេញ៖ ជឿជាក់ថាទស្សនិកជនជាច្រើនបានដឹងច្បាស់ហើយថាកំពូលតារាសម្តែងជើងចាស់ ដែលចូលប្រឡូកក្នុងវិស័យសិល្បះតាំងពីជំនាន់ឆ្នាំ ៨០ លោក ទេពរិនដារ៉ូ បច្ចុប្បន្ននៅតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយថែមទាំងត្រូវបានមកហាជនទាំងចាស់ទាំងក្មេង គោរពស្រលាញ់ និងកោតសរសើរលើសម្ថភាពសម្ដែងថែមទៀតផង។
ទោះបីជាលោកមានវ័យកាន់តែជ្រេក្តីប៉ុន្តែទីផ្សារខាងសម្ដែង គឺនៅតែកាក់កប មិនតែប៉ុណ្ណោះ ថែមទាំងកាន់តែកើនឡើងថែមទៀតបន្ទាប់ពីការវាយលុកនៃជម្ងឺកូវីដបានធូរស្បើយ។ លោកបានប្រាប់ដល់កិច្ចសម្ភាសន៍ របស់ KhmerlaodTV ថាមួយរយៈនេះ លោកពិតជាមានការមមាញឹកខ្លាំងជាមួយនឹងការថតខ្សែរភាពយន្តថ្មី ដែលមានចំនងជើងថា “លោកប៉ាមហាកូរ” ដែលនឹងចាក់បញ្ជាំងនាពេលឆាប់ៗនេះផងដែរ។ លោកបន្តថា លោកពេញចិត្តនឹងថតរឿងនេះដោយសារតែមានលក្ខណៈបែបកំប្លុកកំប្លែង រវាងឪពុក និងកូន ដែលធ្វើឲ្យលោកមានការរីករាយនឹងសម្ដែងខ្លាំង។
យ៉ាងណាមិញ ដោយសារតែលោកបានចូលសិល្បះជាច្រើនឆ្នាំមកហើយបើនិយាយពីកូនចិត្តដែលចង់បោះបង់ចោលសិល្បះវិញ គឺលោកបានបញ្ជាក់ថា មិនមែនមានតែលោកទេប៉ុន្តែគឺគ្រប់អ្នកសិល្បះដែលមានអារម្មណ៍ ជាអ្នកសិល្បៈពិតប្រាកដ គឺមិនងាយបោះបង់ចោលឡើយពីព្រោះអារម្មណ៍នៃការស្រលាញ់ និងការសម្ដែង នៅតែមានក្នុងចិត្តជានិច្ច ទោះបីជាទៅដល់ទីណាក៏ដោយ។
បន្ថែមពីនេះទៀត កំពូលតារាសម្ដែងជើងចាស់រូបនេះ ក៏បានលើកទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយដែលចង់ប្រឡូកក្នុងវិស័យភាពយន្ត ឲ្យស្គាល់ពីទេពកោសល្យខ្លួនឯង និងត្រៀមខ្លួនឲ្យច្បាស់ពីព្រោះខ្សែរភាពយន្ត ក៏ដូចជាសិល្បះ គឺទាមទារឲ្យមានទេពកោសល្យ និងវិន័យផ្ទាល់ខ្លួននោះក្ដីស្រមៃនឹងដើរទៅរកភាពជោគជ័យពិតប្រាកដ៕
បើចង់ឲ្យជ្រាបច្បាស់ មកទស្សនានូវកិច្ចសម្ភាស៍របស់លោក ប្រុសខួច ជាមួយនឹង Khmerload TV ខាងក្រោមនេះ ៖