រូប Lisa មួយសន្លឹកនេះ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណេត ចលាចល! - TrueID

រូប Lisa មួយសន្លឹកនេះ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណេត ចលាចល!

December 20, 2022

កម្សាន្ត ៖ Lisa សមាជិកក្រុម BLACKPINK គឺជាតារា K-Pop ដែលត្រូវបានគេទទួលស្គាល់ និងចូលចិត្តបំផុតនៅទូទាំងពិភពលោក ហើយមូលហេតុនោះគឺគ្មានអ្វីពិបាកយល់នោះទេ ក្រៅពីទាំងរូបសម្រស់ និងសមត្ថភាពរបស់នាង។

BLACKPINK
BLACKPINK

ក្នុងនោះបច្ចុប្បន្នក្រុម BLACKPINK កំពុងនៅអឺរ៉ុប សម្រាប់ដំណើរទេសចរណ៍ពិភពលោក BORN PINK របស់ពួកគេ ។ហើយកម្មវិធីដែលបានបញ្ចប់ថ្មីៗបំផុត នៅទីក្រុងប៉ារីស សមាជិកនីមួយៗក៏ត្រូវបានទទួលស្គាល់ សម្រាប់ទេពកោសល្យ ជំនាញវិជ្ជាជីវៈ និងការមើលឃើញដ៏អស្ចារ្យនៅលើឆាករបស់ពួកគេផងដែរ។

Lisa

ទន្ទឹម​នឹង​ការ​សម្តែង​បទ​ចម្រៀង​ល្បី​ៗ​ជា​ក្រុម សមាជិក​ម្នាក់ៗក៏ទទួលបាន ការ​ចាប់​អារម្មណ៍​ពីអ្នក​គាំទ្រ ​ជាមួយ​នឹង​ការសម្តែងទោល​ផ្ទាល់​ខ្លួន​ផង​ដែរ។ ហើយសម្រាប់​ឆាក​ទោល​របស់ Lisa នាងបាន​សម្តែង​បទ «LALISA» និង «Money» ជាមួយនឹង​ការរាំ​ក្បាច់​បង្គោល ​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍។

Lisa
Lisa

មិនត្រឹមតែប៉ុណ្ណោះ រូបថតមួយសន្លឹករបស់ Lisa ក៏បានទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកគាំទ្រនៅទូទាំងពិភពលោកផងដែរ ដោយរូបមួយនោះបានបង្ហាញពីសមាមាត្ររូបរាងមិនគួរឲ្យជឿ និងទម្រង់មុខពីចំហៀង ដ៏ស្រស់ស្អាតរបស់នាង៕

Lisa
Lisa

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...