កម្សាន្ត ៖ Jennie សមាជិកក្រុម BLACKPINK តែងតែត្រូវបានគេស្គាល់ថា ជាតារាដែលមានលេងស្ទាយ៍សម្លៀកបំពាក់ ដ៏គួរឲ្យភ្ញាក់ផ្អើល អមជាមួយនឹងសមត្ថភាពដ៏កម្រ ដែលអាចធ្វើឲ្យកក្រើកពេលដែលនាងស្លៀក។
យ៉ាងណាមិញ ថ្មីៗនេះនាងបានក្លាយជាគោលដៅ នៃការរិះគន់ចំពោះរូបរាងស៊ិចស៊ី លើសម្លៀកបំពាក់ដែលនាងពាក់ នៅក្នុងកម្មវិធីដំណើរទេសចរណ៍ពិភពលោក Pink Venom របស់ BLACKPINK នៅទីក្រុងប៉ារីស។
តែទោះបីជាអ្នកគាំទ្រ តែងតែចូលចិត្តរូបរាងរបស់ Jennie ក៏ដោយ ក៏នាងនៅតែទទួលបានការប្រតិកម្មចម្រុះ ពីអ្នករិះគន់ដូចគ្នា។
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងការរៀបរាប់ខាងក្រោម ៖
១.ឈុតក្នុងការប្រគុំតន្ត្រីនៅ Paris Show
ថ្មីៗនេះ ឈុតដែល Jennie បានពាក់ បានក្លាយជាចំណុចកណ្តាល នៃការរិះគន់ លើភាពស៊ិចស៊ីរបស់នាង។
២.ឈុតពីវីដេអូ MV «Ice Cream»
ជាមួយនឹងសំពត់ខ្លី និងអាវដែលបញ្ចេញខ្លាំង របស់ Jennie បានធ្វើឲ្យ Stylist របស់ BLACKPINK ទទួលបានការរិះគន់ច្រើនសន្ទឹក។
៣.អាវដែលមើលឃើញដល់ក្នុង
Jennie ពាក់អាវដែលមើលធ្លុះដល់អាវទ្រនាប់ Calvin Klein ជាម៉ូតដ៏ឡូយ តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តនោះទេ។
៤.នៅពេលដែលនាងបានចូលរួមនិន្នាការ underboob
Jennie ធ្វើឲ្យ Hater ខឹង ពេលដែលនាងពាក់ម៉ូតនេះ នៅ Hawaii។
៥.ឈុតសម្លៀកបំពាក់ពណ៌ខៀវ ដ៏ស្រស់ស្អាតរបស់នាង
សម្លៀកបំពាក់ដំបូងរបស់នាង សម្រាប់ការសម្តែង «You&I» របស់នាង ក៏បានទទួលការរិះគន់ជាច្រើនផងដែរ។
៦.ខោទ្រនាប់ ដែលអាចបញ្ចេញខ្លាំង
ពេលម៉ូតនេះចាប់ផ្ដើមពេញនិយម ក្នុងប្រទេសកូរ៉េ Jennie ក៏ប្រញាប់ចូលរួម តែបែជាទទួលបានមតិមិនល្អទៅវិញ។
៧.ឈុតមកពី Pink Venom Teasers
អ្នកនិយមលេងអ៊ីនធើណេត មិនមែនជាអ្នកគាំទ្រចំពោះរូបរាង ដ៏ស្រស់ស្អាតរបស់ Jennie នោះទេ ដោយលើកឡើងថា បញ្ចេញសាច់ខ្លាំងពេក។
៨.សម្លៀកបំពាក់ពណ៌បៃតងខ្ចី
ដើមឡើយនេះជាសម្លៀកបំពាក់មួយ ដែល Jennie ពាក់អំឡុងពេលការប្រគុំតន្ត្រី A-NATION ឆ្នាំ ២០១៩ របស់ BLACKPINK នៅប្រទេសជប៉ុន ក៏ត្រូវបានគេលើកឡើងមករិះគន់ផងដែរ។
៩.សម្លៀកបំពាក់ Denim Pink Venom
រូបរាងដ៏ស៊ិចស៊ីនេះ សម្រាប់វីដេអូចម្រៀង Pink Venom Jennie បានស្លៀកខោខ្លីដ៏តូចបំផុតមួយ ដែលទទួលបានការប្រតិកម្មផងដែរ។
១០.សម្លៀកបំពាក់គិលានុបដ្ឋាយិកាក្នុងបទ Lovesick Girls
ខណៈពេលដែល អ្នកគាំទ្របានការពារ Jennie ពីការរិះគន់ លើសម្លៀកបំពាក់នេះ YG Entertainment ទីបំផុតបានផ្លាស់ប្តូរវីដេអូចម្រៀង ដោយមិនដាក់បញ្ចូលឈុតឆាកនេះទៀត៕
ប្រភព : Koreaboo