យល់ដឹង៖ ហោរាសាស្ត្រឆ្នាំ ២០២៣ អាចទស្សន៍ទាយថា តារានិករនីមួយៗ មានខែនាំសំណាង និងពោរពេញទៅដោយក្ដីស្រលាញ់ក្នុងឆ្នាំ ២០២៣ បាន។
មកស្វែងយល់ថា តើខែណាដែលស្រស់ស្អាតបំផុតសម្រាប់អ្នកនៅឆ្នាំនេះ ដោយអាស្រ័យលើតារានិកររបស់អ្នក ៖
១. Aries ♈️ ខែមិថុនា
ភពអង្គារនឹងមានវត្តមាននៅក្នុងតារានិកររបស់អ្នក ដែលមានន័យថា របស់ល្អនឹងមកដល់ Aries ក្នុងពេលឆាប់ៗនេះ។ អ្នកអាចទន្ទឹងរង់ចាំភាពជោគជ័យនៅកន្លែងធ្វើការ និងនៅក្នុងផ្លូវចិត្តបន្ថែមមួយចំនួន នៅក្នុងទំនាក់ទំនងរបស់អ្នក។
២. Taurus ♉️ ខែកុម្ភៈ
ខែកុម្ភៈជាខែនៃសេចក្ដីស្រឡាញ់ ហើយជឿយើងចុះ វានឹងល្អសម្រាប់ការរង់ចាំ! បុគ្គលិកលក្ខណៈ Taurus អាចរំពឹងថានឹងមានសំណាងថ្មីៗជាថ្មីមករកអ្នក និងជាពិសេសគឺស្នេហាដ៏រ៉ូមែនទិក។
៣. Gemini ♊️ ខែមិថុនា
ភពគោលរបស់អ្នក Mercury នឹងនាំមកជាមួយនូវគ្រានៃសំណាងល្អ និងលាភជាច្រើននៅក្នុងខែមិថុនា។ ខែដ៏កក់ក្តៅនេះនឹងធានាបានថា ហិរញ្ញវត្ថុរបស់អ្នកមានភាពប្រសើរឡើង ក៏ដូចជាស្ថានភាពស្នេហារបស់អ្នកផងដែរ។
៤. Cancer ♋️ ខែធ្នូ
ខែនេះនឹងនាំមកជូនអ្នក នូវអ្វីក្រៅពីភាពរីករាយ គឺសេចក្តីស្រឡាញ់ និងសុភមង្គល។ អ្នកនឹងបង្កើតអនុស្សាវរីយ៍ដ៏អស្ចារ្យមួយចំនួនហើយប្រសិនបើអ្នកនៅលីវ អ្នកប្រហែលជាបានជួបមនុស្សពិសេសមិនខាន។
៥. Leo ♌️ ខែកញ្ញា
អ្នកនឹងធ្វើការដោយមិនមាន ភាពនឿយហត់នាពេលថ្មីៗនេះ ហើយក៏មិនខ្លាចក្នុងការទៅកាន់ ទីឆ្ងាយបន្ថែមទៀតទេ។ Leo នឹងសម្រេចបាននូវរឿងដ៏អស្ចារ្យជាច្រើន ក្នុងអំឡុងខែនេះ ហើយការខិតខំប្រឹងប្រែងរបស់អ្នក ប្រាកដជានឹងទទួលបានផល។
៦. Virgo ♍️ ខែធ្នូ
Virgo នឹងទទួលបានការជំរុញទំនុកចិត្តយ៉ាងខ្លាំង នៅក្នុងខែធ្នូ ដូច្នេះពួកគេនឹងអាចចេញទៅ ស្វែងរកទំនាក់ទំនងដែលពួកគេសមនឹងទទួលបាន។
៧. Libra ♎️ ខែមេសា
ភពអង្គារនឹងបំភ្លឺស្មារតីប្រយុទ្ធរបស់ Libra និងផ្តល់ឱ្យអ្នកនូវការប្តេជ្ញាចិត្តដែលអ្នកត្រូវការ ដើម្បីបន្តគោលដៅរបស់អ្នក។ ការខិតខំប្រឹងប្រែងរបស់អ្នក នឹងបញ្ចប់នៅខែមេសា ហើយអ្នកអាចទទួលបានការជោគជ័យថ្មីៗផងដែរ។
៨. Scorpio ♏️ ខែធ្នូ
សេចក្ដីស្រឡាញ់ នឹងបំផ្ទុះក្នុងគំនិតរបស់អ្នកនៅខែធ្នូ ហើយបញ្ជូនអ្នកទៅឋានសួគ៌ទីប្រាំពីរ។ អ្វីៗនឹងដំណើរការយ៉ាងអស្ចារ្យសម្រាប់អ្នកក្នុងអំឡុងខែនេះ។ Mercury និង Saturn នឹងផ្តល់ឱ្យអ្នកនូវឱកាសជាច្រើន សម្រាប់ភាពជោគជ័យដ៏អស្ចារ្យ។
៩. Sagittarius ♐️ ខែមីនា
ឆ្នាំ ២០២៣ នឹងក្លាយជាឆ្នាំដ៏ល្អបំផុតមួយ សម្រាប់ Sagittarius។ នៅពេលដែលខែកក្កដាវិលត្រលប់មកវិញ អ្នកនឹងមានអារម្មណ៍រឹងមាំ និងរីករាយជាងពេលមុនៗ។ ភពនានាក៏នៅខាងអ្នកដែរ ហើយនឹងធានាឱ្យអ្នកនូវភាពរំភើបជាច្រើន។
១០. Capricorn ♑️ ខែសីហា
វត្តមានរបស់ភពសៅរ៍ នឹងមកជិតតារានិកររបស់អ្នក ហើយនឹងធ្វើឱ្យអ្វីៗហាក់ដូចជា កាន់តែងាយស្រួល។ ធ្វើអ្វីងាយនឹងបានផលនៅក្នុងខែនេះ ព្រោះការខិតខំរបស់អ្នកនឹងជោគជ័យនៅទីបំផុត។
១១. Aquarius ♒️ ខែកុម្ភៈ
អ្នកនឹងមានអារម្មណ៍ថា អ្នកនឹងនៅលើកំពូលនៃពិភពលោកក្នុងអំឡុងខែនេះ ហើយគ្មានអ្វីនឹងធ្វើឱ្យអ្នកធ្លាក់ចុះនោះទេ។សេចក្ដីស្នេហានឹងនៅជុំវិញអ្នក ដូច្នេះ ចូរប្រើវាឱ្យបានច្រើនបំផុត ហើយរស់នៅក្នុងក្តីសុបិនរបស់អ្នកចុះ។
១២. Pisces ♓️ ឧសភា
Pisces នឹងមានវត្តមានដ៏អស្ចារ្យនៅក្នុងខែឧសភា ជាពិសេសនៅពេលនិយាយអំពីស្នេហា និងទំនាក់ទំនង។ អ្នកនឹងមានក្ដីស្រឡាញ់ខ្លាំងជាងមុន ហើយនឹងបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃជាច្រើន។
ប្រភព: my.astrofame.com