បង្ហាញមុខកំពូលតារាល្បី ជាប់ជាស្រីស្អាតដាច់គេលើពិភពលោក ប្រចាំឆ្នាំ ២០២២! - TrueID

បង្ហាញមុខកំពូលតារាល្បី ជាប់ជាស្រីស្អាតដាច់គេលើពិភពលោក ប្រចាំឆ្នាំ ២០២២!

July 27, 2022

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ការស្ទង់មតិស្វែងរកមុខ ស្អាត​​ដាច់គេ​ក្នុង​ពិភពលោក ប្រចាំ​ឆ្នាំ ២០២២ របស់ក្រុមហ៊ុនសារព័ត៌មានកម្សាន្តរបស់ចក្រភពអង់គ្លេសNubiaMagazine ដែលត្រូវបានធ្វើឡើងរយៈពេល ៥ខែ ចាប់ពីខែមីនា ដល់ថ្ងៃ ខែកក្កដានៅក្នុងប្រទេសចំនួន ១១៦ រួមមានកូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក អេស្ប៉ាញ ម៉ិកស៊ិកកូឡុំប៊ី ប៉េរូ ថៃ ហ្វីលីពីន និងប្រទេសជាច្រើនទៀត ត្រូវបានចេញផ្សាយ។

ក្នុងនោះ បន្ទាប់ពីទទួលបានការបោះឆ្នោតប្រហែល៥០០,០០០ សម្លេង តារាចម្រៀងស្រី Jisoo សមាជិក្រុម BLACKPINK ត្រូវបានគេទទួលស្គាល់ជាផ្លូវការជាមួយចំណាត់ថ្នាក់លេខ១ ក្នុងនាមជា ស្រីស្អាតបំផុតក្នុងពិភពលោក "Most Beautiful Woman in the World 2022"

Jisoo 
Jisoo 

តាមពីក្រោយ Jisoo គឺ Tzuyu សមាជិកក្រុម TWICE ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ២ ក្នុងនាមជា​ម្ចាស់​ជ័យលេភី ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ជាមួយ​សម្រស់​លំដាប់​កំពូល​របស់​នាង។

Tzuyu 
Tzuyu 

ចំណែកម្ចាស់តំណែង Top 3 បន្ទាប់គឺ Lisa សមាជិកក្រុម BLACKPINK និងត្រូវបានគេស្គាល់ជាតារា​ចម្រៀង Kpop ជនជាតិ​​ថៃ​ដែល​មាន​ភាព​ស្រស់​ស្អាតនិង​មាន​ភាព​ថ្លៃថ្នូរ ខណៈបច្ចុប្បន្ន​ជា​ឯកអគ្គរដ្ឋទូត​ពិភពលោក​សម្រាប់​ម៉ាក​យីហោ​លំដាប់​ខ្ពស់​រួម​មានCeline, Bvlgari និង​ច្រើន​ទៀត៕

Lisa 
Lisa 

សូមអបអរសាទរ Jisoo, Tzuyu និង Lisa ចំពោះតំណែងកំពូលនេះ!

ប្រភព ៖ Kpopstarz

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...