យល់ដឹង ៖ នៅពេលដែលជាប់ចិត្តទៅលើក្រុមចម្រៀងបុរស K-pop BTS អ្នកប្រហែលជាងឿងឆ្ងល់ថា តើសមាជិកក្រុមមួយណាដែលត្រូវគ្នា និងសក្ដិសមបំផុតជាមួយអ្នក ដោយផ្អែកលើតម្រាតារានិករ?
ក្រុមចម្រៀង BTS មានសមាជិកទាំងអស់ចំនួន ៧ នាក់គឺ RM, Jin, Suga, J-Hope, Jimin, V និង Jungkook ដូច្នេះអ្នកមានជំរើសជាច្រើន ដើម្បីស្វែងរកសមាជិកដែលសក្ដិសមនឹងអ្នកបំផុត។តោះ! ក្រលេកមកមើល ថាតើសមាជិកមួយណា ដែលមានតារានិករល្អឥតខ្ចោះជាមួយនឹងតារានិកររបស់អ្នក ៖
១. RM តារានិកររបស់លោកគឺ Virgo ♍️
តារានិករដែលត្រូវគ្នាបំផុតជាមួយសមាជិកក្រុម BTS RM គឺ Capricorn, Taurus និង Pisces។
RM កើតនៅ Gyeonggi-do ប្រទេសកូរ៉េខាងត្បូង ហើយលោកគឺជាសមាជិកតែមួយគត់របស់ក្រុម BTS ត្រូវបានគេជ្រើសរើស។
បំណងប្រាថ្នារបស់លោក គឺល្អឥតខ្ចោះបំផុត ក្នុងនាមជាតារានិករ Virgo ហើយក៏បង្ហាញឱ្យឃើញច្បាស់ថា RM ក៏ជាសមាជិកតែមួយគត់នៃក្រុម BTS ដែលនិយាយភាសាអង់គ្លេសបានល្អបំផុត។ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីមួយ លោកបាននិយាយថា លោកបានហាត់រៀន ភាសាអង់គ្លេសដោយខ្លួនឯង។
RM នឹងមានទំនាក់ទំនងល្អបំផុតជាមួយនឹង Taurus (ដើម្បីធានាថាលោក អាចជឿជាក់បានលើដៃគូរបស់លោក) ហើយក្នុងនាមជា Virgo លោកអាចស្រលាញ់ Capricorn ដែលអាចរក្សាថាមពលខ្ពស់របស់លោកបាន។
២. Jin តារានិកររបស់លោកគឺ Sagittarius ♐️
តារានិករដែលត្រូវគ្នាបំផុតជាមួយសមាជិកក្រុម BTS Jin គឺ Gemini, Aquarius និង Aries។ Jin ត្រូវបានចិញ្ចឹមបីបាច់នៅ Gwacheon, Gyeonggi-do ប៉ុន្តែគាត់កើតនៅ Anyang, Gyeonggi-do។ សញ្ញាសម្គាល់របស់តារានិករ Sagittarius មានលក្ខណៈពិសេសអស្ចារ្យណាស់។ហើយលោកត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៤៤ ក្នុងបញ្ជី “កំពូលទាំង ១០០ ដែលសង្ហាបំផុតប្រចាំឆ្នាំ ២០១៩” របស់ TC Candler។
តារានិកររបស់ Jin ពិតជាសក្ដិសមនឹងបុគ្គលិកលក្ខណៈលោកបំផុត គឺដោយសារតែលោកស្រលាញ់ការធ្វើដំណើរ និងជួបមនុស្សថ្មីៗ។ បើមានឱកាសច្រើន លោកអាចនឹងធ្វើដំណើរជាមួយឪពុករបស់លោក ទៅប្រទេសជាច្រើន។
៣. Suga តារានិកររបស់លោកគឺ Pisces ♓️
តារានិករដែលត្រូវគ្នាបំផុតជាមួយសមាជិកក្រុម BTS Suga គឺ Cancer, Virgo, Taurus, Capricorn និង Scorpio។ លោកប្រើរហស្សនាមថា "AgustD" សម្រាប់ការងារទោលរបស់លោក។ លោកបានបង្កើតឈ្មោះ AgustD នេះឡើងពី 'Daegu Town' (DT) ដែលជាស្រុកកំណើតរបស់លោក និង 'Suga' ដែលបានប្រកបថយក្រោយ នៅពេលដែលគាត់ចេញបទទោល។
នៅថ្ងៃខួបកំណើតគម្រប់អាយុ ២៦ ឆ្នាំរបស់លោក Suga បានធ្វើបុណ្យដោយបរិច្ចាគសាច់ជាច្រើន និងតុក្កតាដែលមានតម្លៃជាង ៨៨,០០០ ដុល្លារ ដល់មូលនិធិជំងឺរបស់កុមារក្នុងប្រទេសកូរ៉េ។
Pisces ត្រូវបានគេដឹងថាជាមនុស្សដែលមានចិត្តអាណិតអាសូរបំផុត។ ពួកគេជាប្រភេទដែលត្រូវផ្តល់ឱ្យ រហូតទាល់តែគ្មានអ្វីនៅសល់សម្រាប់ផ្តល់ជូនទៀត។
៤. J-Hope តារានិកររបស់លោកគឺ Aquarius ♒️
តារានិករដែលត្រូវគ្នាបំផុតជាមួយសមាជិកក្រុម BTS J-Hope គឺ Sagittarius, Aquarius និង Gemini ។ សមាជិករបស់ BTS គឺ Jung Ho Seok ដែលមានឈ្មោះថា 'J-Hope' ជាសមាជិកដែលពូកែរាំជាងគេរបស់ BTS។ ជាការពិតណាស់ ការរាំគឺជាមធ្យោបាយដ៏ល្អសម្រាប់តារានិករ Aquarius ដើម្បីជម្រុញ និងលើកទឹកចិត្តដល់អ្នកដទៃ។
J-Hope បានជ្រើសរើសឈ្មោះឆាករបស់លោកពីព្រោះ "លោកចង់ក្លាយជាប្រភពនៃពន្លឺ និងក្ដីសង្ឃឹមដល់អ្នកគាំទ្ររបស់លោក" ។ ស្តាប់មើលទៅតើ Aquarian អញ្ចឹងមែនទេ?
J-Hope បានកើតនៅទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៩៤ ហើយដូច្នេះគាត់ពិតជាប្រភេទបុគ្គលិកលក្ខណៈនៃ Aquarius ពិតប្រាកដមែន!
កុំធ្វើឱ្យខ្លួនអ្នកវង្វេងដោយ Aquarians ពួកគេហាក់ដូចជាខ្មាស់អៀន និងស្ងប់ស្ងាត់ពីការក្រឡេកមើលដំបូង ប៉ុន្តែដូច J-Hope ដែរ ពេលអ្នកចូលទៅជិតពួកគេ ពួកគេនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើលដោយភាពរីករាយរបស់ពួកគេ។
៥. Jimin តារានិកររបស់លោកគឺ Libra ♎️
តារានិករដែលត្រូវគ្នាបំផុតជាមួយសមាជិកក្រុម BTS Jimin គឺ Libra, Aquarius, Gemini, Leo, និង Aries ។តារានិករ Libra មានលក្ខណៈត្រឹមត្រូវ និងស្មោះត្រង់ ហើយពួកគេគឺជាអ្នកស្តាប់ដ៏អស្ចារ្យនៅពេលដែលអ្នកត្រូវការ។
វាអាចធ្វើឱ្យអ្នកភ្ញាក់ផ្អើលដែលសមាជិកក្រុម BTS Jimin បានកើតនៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង ហើយលោកជាមនុស្សដែលងាយស្រួលចុះសម្រុងជាមួយអ្នកដទៃ និងនិយាយលេងច្រើន។
Libra សុទ្ធតែមានសន្តិភាព និងភាពស្មោះត្រង់ ហើយចង់បានអ្វីដែលល្អបំផុតសម្រាប់មនុស្សគ្រប់គ្នា ដូច្នេះទើបលោកបានធ្វើអ្វីៗជាច្រើនដើម្បីសប្បុរសធម៌ និងចូលចិត្តជួយអ្នកដទៃ។
Jimin បានបរិច្ចាគប្រាក់សប្បុរសធម៌ចំនួន ៨៨.០០០ ដុល្លារដល់មន្ទីរអប់រំនៅ Busan រួមជាមួយឯកសណ្ឋានសាលា និងអាល់ប៊ុមរបស់ក្រុម BTS ទៀតផង។
Libra ដែលត្រូវការ Gemini ខ្លាំងបំផុត គឺដើម្បីបង្ហាញនូវពន្លឺភ្លឺស្វាងនៃជីវិតរបស់ពួកគេ) ឬ Aries គឺដើម្បីជួយឱ្យពួកគេមានអារម្មណ៍ក្លាហានជាងមុន។
៦. V តារានិកររបស់លោកគឺ Capricorn ♑️
តារានិករដែលត្រូវគ្នាបំផុតជាមួយសមាជិកក្រុម BTS V គឺ Cancer, Taurus និង Virgo។ Capricorns នឹងមិនបញ្ឈប់នូវអ្វីមួយ ឬនរណាម្នាក់ទេ នៅពេលនិយាយអំពី ចំណង់ចំនូលចិត្តពិតរបស់ពួកគេ។ លោកជាសមាជិកម្នាក់ក្នុងចំណោមសមាជិកវ័យក្មេងនៃក្រុម BTS។
V បានកើតនៅ Daegu ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែត្រូវបានចិញ្ចឹមបីបាច់នៅ Geochang ហើយក្រោយមកបានផ្លាស់ទៅទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង។ V គឺជាសមាជិកម្នាក់ក្នុងចំណោមក្រុមដែលលេងច្រើនជាងគេ ដោយយោងទៅតាមមិត្តរួមក្រុមរបស់លោក។
Capricorns ចូលចិត្តរៀន ហើយពួកគេពូកែនូវអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ។ V បានសិក្សាផ្នែកសម្ដែង មុនពេលលោកចូលជាសមាជិករបស់ BTS។
V គឺជា Capricorn ដែលត្រូវគ្នាល្អបំផុតជាមួយ Taurus (ដើម្បីជួយឱ្យពួកគេ មានអារម្មណ៍ថាពួកគេមាននរណាម្នាក់ពឹងផ្អែកលើ) ឬ Cancer (ដើម្បីបង្ហាញពួកគេពីអារម្មណ៍មនោសញ្ចេតនាដ៏ជ្រាលជ្រៅ)។
៧. Jungkook តារានិកររបស់លោកគឺ Virgo ♍️
តារានិករដែលត្រូវគ្នាបំផុតជាមួយសមាជិកក្រុម BTS Jungkook គឺ Capricorn, Taurus និង Pisces ។សមាជិកម្នាក់ក្នុងចំនោមសមាជិកក្រុម BTS ដែលក្មេងជាងគេគឺ Jeon Jung Kook ដែលមានឈ្មោះហៅក្រៅថា Jungkook និងត្រូវបានគេសម្គាល់ដោយសារសម្លេងដ៏ពិរោះអស្ចារ្យរបស់លោក។
ដូចដែលបានរៀបរាប់ពីមុន Virgo គឺជាអ្នកកំណត់គោលដៅម្នាក់។ ពួកគេមិនមែនជាប្រភេទមនុស្សដែលឈប់ឈានដល់គោលដៅរបស់ពួកគេ ឬបោះបង់ចោលអ្វីដែលគេចង់បានដោយងាយស្រួលនោះទេ។ Jungkook បានចាកចេញពីជីវិតវ័យក្មេងរបស់ខ្លួន នៅឯទីក្រុង Busan ដើម្បីទទួលបានភាពជឿជាក់នៅទីក្រុង Seoul និងបន្តអាជីពពីព្រោះ Virgo ពិតជាក្លាហានណាស់។
Jungkook ត្រូវបានគេហៅថា “Golden Maknae” ដោយសារតែភាពល្អឥតខ្ចោះ និង គ្មានអ្វីដែលលោកធ្វើមិនបានទេ។ នេះក៏ជាភស្តតាងមួយដែលបង្ហាញថាតារានិករ Virgo គឺជាតារានិករដែលល្អឥតខ្ចោះ។
ប្រភព: YourTango