យល់ដឹង៖ សូមក្រឡេកមកមើល តារានិករទាំង ៦នេះ ដែលមានទិន្នន័យខ្ពស់បំផុត ក្នុងការក្លាយជាអ្នកមាន។ អ្នកប្រហែលជាអាចប្រកែកបានថា នរណាក៏អាចក្លាយជាអ្នកមានបានតាមរយៈភ័ព្វសំណាង។ ទោះជាយ៉ាងណា យើងកំពុងនិយាយអំពីទ្រព្យសម្បត្តិដែលរកបានតាមរយៈ ការខិតខំ ការអត់ធ្មត់ និងការលះបង់របស់ពួកគេ។
ខាងក្រោមនេះនឹងបង្ហាញអ្នកអំពី តារានិករទាំង ៦ដែលឆាប់ក្លាយជាអ្នកមានជាងគេ ៖
១. ♍️ Virgo (Aug 23 – Sep 22)
Virgo គឺជាតារានិករមួយ ដែលមានទិន្នន័យខ្ពស់បំផុតនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។
ពួកគេជាមនុស្សដែលកម្រ និងល្អឥតខ្ចោះ ហើយពួកគេមិនធ្វើឲ្យខ្លួនគេខ្សោយ ឬប្រែប្រួលប្រាជ្ញាទេ។ ពួកគេនឹងពិនិត្យមើលគ្រប់ជ្រុង នៃតំបន់ការងាររបស់ពួកគេ ដើម្បីមើលថា តើអ្វីដែលត្រូវការកែលម្អ។
នៅពេលដែលពួកគេចំណាយពេលដើម្បីធ្វើការកែលម្អនូវអ្វីដែលត្រូវការ ពួកគេនឹងទទួលបានភាពជោគជ័យ និងរង្វាន់ជានិច្ច។ នៅពេលដែល Virgo ត្រូវបានវិនិយោគទៅលើអ្វីមួយ គឺពួកគេតែងប្ដេជ្ញាថា ត្រូវធ្វើឲ្យបាន មិនចុះចាញ់ និងព្យាយាមធ្វើឲ្យអ្វីៗល្អឥតខ្ចោះ។
នៅពេលនិយាយអំពីអាជីវកម្ម ឬអាជីពរបស់ពួកគេ នេះជាវិធីដែលពួកគេអាចមានឱកាសខ្ពស់ ដើម្បីក្លាយជាអ្នកមាន។ពួកគេក៏មានភាពម៉ឺងម៉ាត់ និងមានភាពច្បាស់លាស់ ដែលធ្វើឲ្យប្រសើរឡើង នូវហាងឆេងរបស់ពួកគេផងដែរ។
២. ♏️ Scorpio (Oct 23 – Nov 21)
ចំណង់ចំណូលចិត្ត និងវិចារណញាណ គឺជាអ្វីដែលជួយឱ្យហាងឆេង Scorpio ក្លាយជាអ្នកមាន។ នៅពេលដែលពួកគេរកឃើញ នូវអ្វីដែលពួកគេចង់ដឹង អំពីអាជីវកម្ម ពួកគេនឹងចាប់យកវិចារណញាណរបស់ពួកគេ ហើយពឹងផ្អែកលើវា ដូច្នេះពួកគេដឹងច្បាស់ អំពីវិធីធ្វើឱ្យអាជីវកម្មរបស់ពួកគេទទួលជោគជ័យ។
បុរស និងស្ត្រី Scorpio ដឹងពីអ្វីដែលជាយុទ្ធសាស្ត្រទីផ្សារ និងការដំណើរការរបស់វាច្បាស់។ ប្រសិនបើពួកគេកំពុងធ្វើការនៅក្នុងអាជីវកម្មធំ ហើយមិនមែនជាម្ចាស់អាជីវកម្ម ពួកគេនឹងដឹងច្បាស់ពីរបៀបដើម្បីឡើងទៅកំពូល។
Scorpios មានអាថ៌កំបាំងណាស់ ហើយអាថ៌កំបាំងនោះ គឺមានដោយធម្មជាតិ។ ពួកគេនឹងសិក្សាពីយុទ្ធសាស្រ្តរបស់អ្នកប្រកួតប្រជែង ដែលទទួលបានជោគជ័យ ដោយស្ងៀមស្ងាត់ ហើយបង្កើតយុទ្ធសាស្ត្រដ៏ឆ្លាតវៃមួយ ដែលអាចឱ្យពួកគេយកឈ្នះគូប្រជែងរបស់ពួកគេ។
៣. ♌️ Leo (Jul 23 – Aug 22)
Leo ក៏បានចូលមកក្នុងបញ្ជីនេះដែរ ព្រោះការច្នៃប្រឌិត និងទំនុកចិត្តរបស់ពួកគេ នឹងជួយពួកគេឱ្យឡើងដល់កំពូល។សញ្ញារបស់សត្វតោ មានភាពល្បីល្បាញ អំណាច ដោយសារមោទនភាពរបស់ពួកគេ ប៉ុន្តែលក្ខណៈមួយដែលមិនត្រូវបានគេស្គាល់គឺថា ពួកគេចូលចិត្តពិសោធន៍ និងមានវិធីផ្ទាល់ខ្លួនដើម្បីធ្វើអ្វីមួយឲ្យជោគជ័យ។
ពួកគេជាអ្នកទំនាក់ទំនងដ៏ល្អបំផុត។ ម៉្យាងទៀត ពួកគេដឹងពីរបៀបបញ្ចុះបញ្ចូលអ្នកដទៃ ឲ្យដើរទៅតាមផ្លូវណាមួយ ដែលជាមូលហេតុភាគច្រើននៃពួកគេ គឺជា CEO ផ្នែកអ្វីមួយ។
Leo នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសម្រេចគោលដៅរបស់ពួកគេទោះបីជាមានឧបសគ្គមករារាំងយ៉ាងណាក៏ដោយ។
៤. ♉️ Taurus (Apr 20 – May 20)
Taurus មានភាពអត់ធ្មត់ខ្លាំង និងឧស្សាហ៍ព្យាយាម ដោយធម្មជាតិ។ ដូច្នេះវាមិនមែនជាការភ្ញាក់ផ្អើលទេដែល Taurus គឺជាតារានិករមួយដែលទទួលបានជោគជ័យបំផុត ក្នុងការស្វែងរកទ្រព្យសម្បត្តិ។ នរណាក៏ដឹងដែរថា Taurus គឺជាតារានិករមួយដែលរឹងរូសជាងគេ ហើយភាពរឹងចចេសរបស់ពួកគេនោះហើយ ដែលធ្វើឲ្យគេតែងតែសម្រេចបាន នូវអ្វីដែលពួកគេប្រាថ្នាចង់បានជានិច្ច និងដើរតាមគោលដៅរបស់ពួកគេ។
Taurus នឹងទៅតាមអ្វីដែលចាំបាច់ត្រូវធ្វើ ដើម្បីសម្រេចគោលដៅរបស់ពួកគេ។ ពួកក៏មានបញ្ញាខ្ពស់ និងមានវិធីគិតពិចារណាផងដែរ។
ប្រសិនបើពួកគេចង់បានអ្វីមួយហើយ ពួកគេនឹងយកឲ្យបាន ព្រោះពួកគេជាមនុស្សដែលខ្លាចភាពអន្តរាយ និងបង្ហាញមុខចំពោះមហាជន។
៥. ♑️ Capricorn (Dec 22 – Jan 19)
Capriconians គឺជាមនុស្សដែលខិតខំប្រឹងប្រែងខ្លាំងបំផុត ធ្វើយ៉ាងណាដើម្បីកុំឲ្យចាញ់ មនុស្សដែលនៅជុំវិញខ្លួន ។
ទោះយ៉ាងណាក៏ដោយពេលខ្លះ ពួកគេបានបោះបង់ចោលការងារពេញម៉ោង ដោយធ្វើការក្រៅម៉ោង នៅក្នុងការងារដែលមានប្រាក់ខែទាប ប៉ុន្តែគឺដើម្បីស្វែងយល់រៀនអំពីវា និងការងារផ្សេងទៀត នៅថ្ងៃអនាគត ព្រោះមនុស្សពួកគេ គឺត្រូវតែជោគជ័យឲ្យបានច្រើនអជីវកម្ម មិនមែនមួយទេ។ ពោលគឺ ពួកគេរៀនពីការងារតូចៗ ដែលមានបំណងចង់ឡើងដល់កំពូល។
ពួកគេភាគច្រើនមានគំនិត លើរចនាសម្ពន្ធ័ ការរៀបចំ និងអ្វីដែលទាក់ទងនឹងការងារ និងអាជីវកម្ម។ Capricorn ក៏ដូចជា Taurus ដែរ ចង់ធ្វើអ្វីមួយ គឺត្រូវយកឲ្យបាន ព្រោះពួកគេខ្លាចក្នុងការបាត់បង់កិត្តិយស។
៦. ♈️ Aries (Mar 21 – Apr 19)
Aries បានបញ្ចូលទៅក្នុងបញ្ជីនេះដែរ បើទោះបីជាពួកគេមានភាពអត់ធ្មត់ ក្នុងការដើរតាមគោលដៅរបស់ពួកគេទាបក៏ដោយ។
បុរស និង ស្ត្រី Aries ភាគច្រើនគឺជាអ្នកចូលចិត្តចេញទៅក្រៅប្រទេស ដែលមានចំណូលចិត្តនឹងអ្វីដែលពួកគេធ្វើ។
ចំណង់ចំណូលចិត្ត និងឆន្ទៈរបស់ពួកគេ ក្នុងការផ្តួចផ្តើមគំនិតកំណត់ឱ្យពួកគេស្ថិតនៅលើផ្លូវឆ្ពោះទៅរកភាពជោគជ័យ។
ខណៈពេលដែលមនុស្សមួយចំនួន មិនបានដឹងថា អ្នកដែលកើតក្នុងតារានិករ Aries តែងតែស្វែងរកវិធីដើម្បីជម្រុញទឹកចិត្ត នៅពេលពួកគេធ្វើតាមអ្វីដែលពួកគេចង់បាន។
ពួកគេមិនចាំបាច់ត្រូវធ្វើការលំបាក ដើម្បីភាពជោគជ័យទេ ប៉ុន្តែពួកគេដឹងពីរបៀបធ្វើការ “ឆ្លាត” ដែលមានន័យថាពួកគេអាចរកឃើញផ្លូវកាត់ ដើម្បីទទួលបានជោគជ័យ។
ប្រភព: metropolitangirls