វិធីសាស្រ្ត ៨ យ៉ាង ផាត់មុខឲ្យមើលទៅស្អាត ដូចតារាៗកូរ៉េ (មានវីដេអូ) - TrueID

វិធីសាស្រ្ត ៨ យ៉ាង ផាត់មុខឲ្យមើលទៅស្អាត ដូចតារាៗកូរ៉េ (មានវីដេអូ)

September 16, 2022

កម្សាន្ត ៖ ក្នុងចំណោមរូបរាងជាច្រើន ដែលតារាកូរ៉េមានមិនថាការស្លៀកពាក់ ការប្រើប្រាស់សម្ភារ:ផ្សេងៗ រហូតដល់ការផាត់មុខបែបស្រាលដូចធម្មជាតិ គឺជាចំណុចមួយដែលមនុស្សជាច្រើននៅជុំវិញពិភពលោកចាប់អារម្មណ៍។

តើមានមូលហេតុអ្វីទៅ? ពិតណាស់ ចម្លើយព្រោះ​ការផាត់មុខទាំងនោះ បាន​បង្អួត​ពី​សម្រស់​ធម្មជាតិ​របស់​តារា​ៗ ថែមទាំងជួយឲ្យពួកគេមើលទៅក្មេងជាងវ័យថែមទៀតផង ​ហេតុដូច្នេះហើយបានជា មានមនុស្សជាច្រើនតែងតែចង់ដឹងចង់ឮ អំពីការផាត់មុខរបស់ពួកគេ ថាគេផាត់បែបណា?

ខាង​ក្រោម​នេះ​ជា​ល្បិច​ផាត់​មុខ ៨ យ៉ាង ដើម្បី​ឲ្យ​ស្អាត​បែប​ធម្មជាតិ ដូចតារាកូរ៉េ៖

១. កុំលាបម្សៅទ្រនាប់ក្រាស់ពេក ត្រូវលាបតែទៅលើចំណុចដែលចង់បិទបាំងស្នាម

សមាសធាតុសំខាន់មួយ ដើម្បីសម្រេចបាននូវគុណភាព ដូចស្បែក ប៉ុន្តែបិទបាំងស្នាមអុចខ្មៅ និងប្រែពណ៌លើផ្ទៃមុខ គឺត្រូវលាបម្សៅទ្រនាប់ស្រាលៗ ជាស្រទាប់ស្តើងៗ។

របៀបផាត់មុខ

២. ស្វែងរកពណ៌ blush ពណ៌ស្រាលៗ និងផាត់វាតិចៗ

នៅពេលនិយាយដល់ការ make-up តិចបំផុត អ្នកចង់ប្រាកដថា flush របស់អ្នកមើលទៅដូចធម្មជាតិ ដែលចេញមកពីខាងក្នុង ដើម្បីធ្វើឱ្យថ្ពាល់របស់អ្នកភ្លឺ ដូច្នេះ​កុំលាប​​ពណ៌​ដែល​មិន​ភ្លឺ​ពេក ឬ​ដិត​ពេក។

របៀបផាត់មុខ

៣. ការរៀបចំថែរក្សាស្បែក

ជំហានដ៏សំខាន់បំផុតក្នុងការតុបតែងមុខ ជាពិសេសគឺបែបធម្មជាតិនេះ គឺធ្វើឲ្យប្រាកដថាស្បែករបស់អ្នក ត្រូវបានផ្តល់សំណើម និងជាតិទឹកយ៉ាងពេញលេញ ដើម្បីឲ្យស្បែកភ្លឺថ្លា និងភ្លឺតាមបែបធម្មជាតិ។

របៀបផាត់មុខ

៤. បបូរមាត់ដែលមានជាតិសំណើម គឺជាមិត្តល្អបំផុតរបស់អ្នក

ដូចទៅនឹងវិធីថែរក្សាស្បែក គឺជាជំហានដ៏សំខាន់មួយ ក្នុងការទទួលបានការតុបតែងមុខ តាមបែបធម្មជាតិ នោះក៏ដូចគ្នាដែរសម្រាប់បបូរមាត់របស់អ្នកដែរ គឺដើម្បីទទួលបានបបូរមាត់ស្អាតបែបធម្មជាតិ ត្រូវប្រាកដថារក្សាបបូរមាត់របស់អ្នកឲ្យរលោង និងមានសំណើម ដើម្បីមើលទៅមានជាតិសំណើម។

របៀបផាត់មុខ

៥. ការបិទរោមភ្នែកម្តងមួយៗ

សម្រាប់រោមភ្នែកដែលមានលក្ខណៈធម្មជាតិបំផុត ជំនួសឲ្យការប្រើរោមភ្នែកពេញ សូមប្រើផ្នែកបន្ថែមរោមភ្នែកមួយៗដាច់ពីគ្នា នោះនៅពេលដែលអ្នកពាក់វា អ្នកនឹងទទួលបានរោមភ្នែកវែង និងពេញដ៏ស្រស់ស្អាត។

របៀបផាត់មុខ

៦. អំពីរូបរាងរោមចិញ្ចើមធម្មជាតិរបស់អ្នក

ខណៈពេលដែលមនុស្សជាច្រើន ចង់បានចិញ្ចើមស្អាត ហើយដើម្បីឲ្យ​មើល​ទៅ​ស្អាត​បែប​ធម្មជាតិ​ជាង​នេះ អ្នក​ប្រហែល​ជា​គ្រាន់តែ ធ្វើ​តាម​ទម្រង់​ចិញ្ចើម​ធម្មជាតិ​របស់​អ្នក។

របៀបផាត់មុខ

៧. គ្មានការផាត់ទម្រង់មុខ

ប្រសិនបើអ្នកចង់បានការតុបតែងមុខបែបធម្មជាតិ សូមអនុវត្តតាមវិធីធម្មជាតិ ដោយគ្រាន់តែផាត់មុខរបស់អ្នក បែបជាស្រមោលនៅពេលថ្ងៃ និងម្សៅដែលមានពណ៌ដូច ទៅនឹងពណ៌ស្បែកធម្មជាតិរបស់អ្នក។

របៀបផាត់មុខ

៨. កុំធ្វើការ highlight ច្រើនពេក

ជាថ្មីម្តងទៀត ធាតុផ្សំសំខាន់នៃការតុបតែងមុខតិចបំផុត គឺត្រូវប្រាកដថាអ្វីៗទាំងអស់មានភាពស្រទន់ តាមដែលអាចធ្វើទៅបាន ដោយគ្រាន់តែធ្វើតាមបែបធម្មជាតិ ដូច្នេះការបន្ថែម highlight ខ្លាំងពេក វានឹងមិនល្អនោះទេ៕

របៀបផាត់មុខ

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...