កម្សាន្ត៖ កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមអនឡាញ មានអ្នកនិយមលេងអ៊ីនធើណែតម្នាក់ បានធ្វើការបង្ហោះមួយដោយបញ្ជាក់ថាសក់របស់ Seulgi សមជិកក្រុមRed Velvet គឺស្អាតជាងគេបំផុត ក្នុងចំណោមតារាទាំងអស់។
ស្របគ្នានេះហេតុផលរបស់ពួកគេគឺថា Seulgiមិនត្រឹមតែមានសក់ក្រាស់ប៉ុណ្ណោះទេ ថែមទាំងមានសក់រួញអង្គាដី បែបធម្មជាតិផងដែរដែលធ្វើឲ្យសក់របស់នាង មានពន្លឺ មានភាពរួសរវើក ទោះជាលេងម៉ូតអ្វី ឬពណ៌អីក៏នៅតែស្អាត។
ក្រោយពីការបង្ហោះនោះក៏មានអ្នកនិយមលេងអ៊ីនធើណែតផ្សេងទៀត បានចូលរួមបញ្ចេញមតិយល់ស្របនឹងការបង្ហោះនេះក៏ដូចជាច្រណែននឹង Seulgi ដែលមានទាំងរូបសម្រស់ស្រស់ស្អាត និងសមត្ថភាពដ៏អស្ចារ្យ៕
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
ប្រភព : Koreaboo