កម្សាន្ត៖ កាលពីពេលថ្មីៗនេះ ក្នុងអំឡុងកម្មវិធី Paris Fashion Week ឆ្នាំ នេះ J-Hope របស់ក្រុម BTS បានចូលរួមក្នុងកម្មវិធី Louis Vuitton 2023 F/W Fashion Show ហើយវាជា ព្រឹត្តិការណ៍សំខាន់មួយ ដែលមានការចូលរួមសុទ្ធតែតារាៗលំដាប់ៗ។
ភ្លាមៗនោះ J-Hope បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលភ្លាមៗ នៅពេលដែលលោកបានបង្ហាញពីការអញ្ជើញរបស់ខ្លួនឲ្យចូលរួមក្នុងកម្មវិធី DIOR Fall 2023 Menswear Fashion Show នៅថ្ងៃបន្ទាប់។
នៅពេលដែល J-Hope មកដល់កម្មវិធីបង្ហាញម៉ូតដំបូង លោកបានស្វាគមន៍ជាមួយហ្វូងអ្នកគាំទ្រ ដែលកំពុងមានការស្រែកហ៊ោកញ្ជ្រៀវ ដោយមន្តស្នេហ៍និងហត្ថលេខារបស់លោកមុនពេលចូលកម្មវិធីផងដែរ។
Sortie acclamée de #JHOPE pic.twitter.com/VHbKlbBAqs
— Séraphine (@seraphine_roger) January 20, 2023
ជាមួយគ្នានេះ ការបង្ហាញខ្លួនរបស់ J-Hope លើកនេះ កាន់តែធ្វើឲ្យហ្វេនចាប់អារម្មណ៍បន្ថែម ដោយការស្លៀកសម្លៀកបំពាក់របស់លោក ជាមួយនឹងជម្រើសម៉ូតឈុតពណ៌ប្រផេះដ៏ទាន់សម័យ និងលេចធ្លោខ្លាំងមែនទែន បូករួមជាមួយរាងរៅដ៏ខ្ពស់ ស្ទីលតែងខ្លួនមានវែនតាខ្មៅ មើលទៅពិតជាសង្ហាគួរឲ្យស្នេហ៍ ហ្វេនៗសរសើរពីលោកមិនដាច់ពីមាត់តែម្ដង។
ㅁㅊ 호석이는 슈스가 체질인듯.. pic.twitter.com/D9s8GXMP2c
— 리나 (@rosehope218) January 20, 2023
大勢の観客で賑わっているディオールのショー会場でBTSメンバー J-HOPEの姿もキャッチ!メディアの撮影に応えています。#DIORWiter23 #JhopeAtDiorFashionShow #JHOPExDIOR @BTS_twt pic.twitter.com/4kFfDz9La4
— FASHIONSNAP.COM (@fashionsnap) January 20, 2023
ប្រភព៖ koreaboo