យល់ដឹង៖ បុរស Virgo មានការប្រុងប្រយ័ត្ន ចំពោះអារម្មណ៍របស់គាត់ណាស់។ អ្នកអាចសង្កេតមើលការស្រលាញ់របស់គាត់ ដោយមិនចាំបាច់តាមគាត់គ្រប់ទីកន្លែងឡើយ។ គាត់ចង់ប្រាកដអំពីអារម្មណ៍របស់គាត់ និងឱកាសរបស់គាត់ចំពោះអ្នក។ តែគាត់មិនសូវជាបង្ហាញចំពោះ Crush ឡើយ ព្រោះគាត់មានអារម្មណ៍ថា វាងាយរងគ្រោះខ្លាំងណាស់ ហើយខ្លាចថាអារម្មណ៍របស់គាត់ វាបង្ហាញចេញខ្លាំងពេក។ គាត់ត្រូវការភាពប្រាកដប្រជា នៅក្នុងចិត្តរបស់គាត់ ដើម្បីសុំ Crush របស់គាត់ Date ។
ស្ត្រី Virgo ជាធម្មតារក្សាអារម្មណ៍របស់នាងខ្លាំង។ នេះមិនខុសពីពេលដែលនាងមានស្នេហានោះទេ។ នាងនៅតែធ្វើចិត្តឲ្យត្រជាក់។ នាងសង្កេត និងស្វែងយល់ពី Crush របស់នាង ហើយបន្ទាប់មក នឹងធ្វើអ្វីដែលនាងបានកត់សំគាល់ឃើញថា គាត់ចូលចិត្ត ឬសំខាន់សម្រាប់គាត់។ គោលដៅរបស់នាងគឺ ធ្វើឱ្យគាត់មានផាសុកភាព ពេលនៅជាមួយនាងជាមុនសិន។ ផ្នែកមួយនៃផែនការរបស់នាង គឺធ្វើឱ្យគាត់មានអារម្មណ៍ Comfortable គ្រប់គ្រាន់ ដើម្បីសុំនាងធ្វើសង្សារតែម្ដង។
អត្ថបទដោយ ៖ Yukvey