សូមអបអរ! បទ Euphoria របស់ Jungkook ចំណាយពេលពេញ ១ឆ្នាំលើតារាង Billboard - TrueID

សូមអបអរ! បទ Euphoria របស់ Jungkook ចំណាយពេលពេញ ១ឆ្នាំលើតារាង Billboard

February 17, 2021

កូរ៉េខាងត្បូង៖ ជាការពិតណាស់ B-side និងចម្រៀងទោល បទ Euphoria របស់ Jungkook សមាជិកក្រុម BTS ទទួលជោគជ័យជាហូរហែ ចាប់តាំងពីបទនេះបានចេញផ្សាយ ជាមួយនឹងចំនួន Views ឈានដល់ ២១០ លានដង ធ្វើឲ្យ VocalLine របស់ BTS រូបនេះ ក្លាយជាតារាប្រុសដែលមាន Solo Song មានអ្នកទស្សនាច្រើនបំផុត និងជាសិល្បករកូរ៉េលំដាប់ទី៣ ដោយទទួលបានចំនួន Viewsច្រើនបំផុតផងដែរ។

Jungkook
Jungkook

នាពេលថ្មីៗនេះ បទEuphoria របស់សមាជិកកូនពៅរូបនេះ បានចំណាយពេល ១ឆ្នាំពេញ នៅលើតារាង Billboard's World Digital Song Sales chart ដោយលោកក្លាយជា Kpop Idol ដែលជាបទចម្រៀងទោល ស្ថិតនៅលើតារាងនេះ យូរបំផុតក្នុងរយៈពេល ៥១សប្តាហ៍ និងនៅរាប់បន្តបន្ទាប់ទៀត ស្របពេលដែលបទ My Time របស់លោក នៅលើរាតាងនេះរយៈពេល ៤៨សប្តាហ៍

Jungkook
Jungkook

គួរបញ្ជាក់ផងដែរថាពេលនេះអ្នកគាំទ្រកំពុងប្រើ Hashtag #EuphoriaONEyearWDSS នៅលើបណ្តាញសង្គម Twitterដើម្បីអបអរសាទរ ចំពោះកំណត់ត្រាដ៏ធំធេងមួយនេះ ដោយបង្ហាញពីប្រជាប្រិយភាពខ្លាំងមិនធម្មតារបស់Jungkook នៅលើតារាងលំដាប់អន្ដរជាតិ ដែលទាក់ទាញអ្នកស្តាប់តាមរយៈតន្ត្រីនិងទេពកោសល្យដ៏អស្ចារ្យរបស់លោក៕

 សូមអបអរសាទរ Jungkook ចំពោះកំណត់ត្រាថ្មីមួយនេះ!

តារាង Billboard's World Digital Song Sales chart
តារាង Billboard's World Digital Song Sales chart
Jungkook
Jungkook
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...