យល់ដឹង៖ មនុស្ស Pisces គឺជាមនុស្សដែលឆាប់មានអារម្មណ៍មិនល្អ ដោយកាន់បន្ទុកច្រើនពេក ពីអតីតកាលរបស់ពួកគេ។ អ្នកនឹងឆាប់មានអារម្មណ៍សោកសៅ ចំពោះស្ថានភាពនោះ ហើយចាប់ផ្ដើមអាណិតពួកគេ។ ពួកគេនឹងប្រើឧបាយកលដ៏ក្រៀមក្រំ ដែលងាយនឹងធ្វើឲ្យចូលទៅក្នុងបេះដូងរបស់អ្នកបាន នៅពេលដែលអ្នកអាណិតពួកគេ។ ពួកគេចង់បានស្នេហា និងការយកចិត្តទុកដាក់ ប៉ុន្តែនៅពេលដែលអ្នកក្លាយជាមិត្តស្រី ឬមិត្តប្រុស ពួកគេនឹងចាប់ផ្តើមព្រងើយកន្តើយចំពោះអ្នកភ្លាម។
នៅពេលដែលពួកគេកំពុងញ៉ែតាមរយៈ ការផ្ញើសារនោះ គឺពួកគេតែងតែផ្ដល់យោបល់កំប្លែងៗ គួរឱ្យចង់សើច និងនិយាយរៀងរ៉ាវជាច្រើនអំពីអ្នកនិងគេ ហើយព្យាយាមនិយាយអ្វីដែលមានភាពវិជ្ជមាន ឲ្យអ្នកសប្បាយចិត្តជានិច្ច។
Pisces ស្រលាញ់គំនិតនៃស្នេហាណាស់។ ពួកគេមានទំនោរជាមនុស្សមនោសញ្ចេតនាខ្លាំង ហើយនៅពេលពួកគេចែចង់ ពួកគេមានភាពផ្អែមល្ហែម និងខ្មាស់អៀនបន្តិច។ ចំពោះពួកគេ ការចែចង់គឺបង្ហាញពីការចង់ដឹងចង់ឃើញពី Crush ហើយពួកគេតែងសង្ឃឹមថា អ្នកនោះនឹងលោតផ្លោះ ហើយលង់នឹងពួកគេតាំងពីដំបូង។ ក្នុងពេលជាមួយគ្នានោះ ពួកគេនឹងសួរដៃគូ នូវសំណួរជាច្រើនអំពីអារម្មណ៍ និងសុបិនរបស់ពួកគេ រួមទាំងសំណួរដែលទាក់ទងនូវស្ទាយ៍នៃការញ៉ែ ដែលបញ្ជាក់ថា ពួកគេក៏ជាព្រានមិនណយដែរ។
អត្ថបទដោយ ៖ Yukvey