កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៦ ខែកក្កដា ក្រុមចម្រៀង SNSD បានបញ្ចេញរូបភាព Teaser ជាផ្លូវការរបស់សមាជិកជាបន្តបន្ទាប់ ដែលមានដូចជា Taeyeon , Seohyun , Sooyoung , Yuri , Yoona និង Hyoyeon ក្រោយការប្រកាសបើកការត្រលប់មកវិញជាមួយនឹងអាល់ប៊ុមចម្រៀង Forever1។ ប៉ុន្តែសម្រាប់រូបភាពសមាជិកពីរនាក់ទៀត នៅមិនទាន់ឃើញនៅឡើយទេ នោះគឺ Sunny និង Tiffany។
ជាមួយគ្នានេះ បន្ទាប់ពីរូបថតជាច្រើនសន្លឹកនេះត្រូវបានបង្ហោះជាផ្លូវការ យើងឃើញថា វាបានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមជុំវិញពិភពលោក ដោយសារតែរូបរាងដ៏ស្រស់ស្អាត និងភាពទាក់ទាញបំផុតរបស់សមាជិកបន្ទាប់ពីខកខានការជួបជុំក្រុមជាច្រើនឆ្នាំ។
ដោយក្នុងនោះ សមាជិកម្នាក់ៗនៃក្រុមចម្រៀងនារីលំដាប់កំពូលដែលឈរជើងបានយូរជាង ១០ឆ្នាំនេះ ពួកគេសុទ្ធតែមានការតែងខ្លួនជាមួយឈុតសម្លៀកបំពាក់ឡូយឆាយ បង្ហាញសម្រស់ដ៏ក្មេងជាងវ័យរបស់ពួកគេយ៉ាងជឿជាក់ រហូត SONE ឃើញហើយ អ្នកណាក៏សប្បាយចិត្ត រំភើប និងមានតែពាក្យសរសើរអំពីសម្រស់ទៅកាន់ពួកគេផងដែរ។
គួរបញ្ជាក់ផងដែរថា អាល់ប៊ុមចម្រៀង Forever1 នេះ នឹងចេញជាផ្លូវការនៅថ្ងៃទី ៥ ខែ សីហា ឆាប់ៗខាងមុខនេះហើយ៕
ទស្សនារូបភាពខាងក្រោម៖
១.Taeyeon
២.Seohyun
៣.Sooyoung
៤.Yuri
៥.Yoona
៦.Hyoyeon