បើ​ Crush នរណាម្នាក់ហើយ តារានិករទាំងនេះ លាក់មិនដែលជិតឡើយ - TrueID

បើ​ Crush នរណាម្នាក់ហើយ តារានិករទាំងនេះ លាក់មិនដែលជិតឡើយ

January 26, 2023

យល់ដឹង៖ មនុស្សយើងម្នាក់ៗមានច្រើនប្រភេទខុសៗគ្នា នៅពេលដែលលួចស្រលាញ់នរណាម្នាក់ ដូចជាអ្នកខ្លះមិនងាយនឹងបញ្ចេញអារម្មណ៍ឲ្យ Crush បានដឹង តែអ្នកខ្លះទៀត ទោះជាខំលាក់យ៉ាងណា ក៏មិនអាចលាក់ជិតដែរ។

រូបតំណាង
រូបតំណាង

តោះមកស្គាល់ពួកគេខាងក្រោម ៖

១. Aries ♈️ 

ប្រសិនបើ Aries មានចិត្តស្រលាញ់អ្នក អ្នកនឹងដឹងភ្លាមៗ។ ពួកគេ​មិន​អាច​នៅ​ស្ងៀម​ អំពី​អារម្មណ៍​របស់​ពួកគេ​បាន​ទេ ដោយសារ​ពួកគេ​មាន​អារម្មណ៍​ថា​ ត្រូវ​ធ្វើ​សកម្មភាព​​ឲ្យ​បាន​ឆាប់​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ យ៉ាងណាមិញ ពួកគេនឹងបញ្ចេញនូវអ្វីដែលពួកគេកំពុងគិត នោះពួកគេនឹងដឹងកាន់តែលឿនថា តើអ្នកនឹងក្លាយជាដៃគូទំនាក់ទំនង ឬគ្រាន់តែជាមិត្ត។ តារានិករនេះពិតជាមិនចេះអត់ធ្មត់ទេ ហើយពួកគេមិនចូលចិត្តហ្គេមទាយទេ ដូច្នេះវាកាន់តែងាយស្រួលដឹង ប្រសិនបើពួកគេដើរមករកអ្នក ហើយប្រាប់អ្នកពីអារម្មណ៍របស់ពួកគេ។

២. Pisces ♓️ 

Pisces តែងមានអារម្មណ៍រំជួលចិត្ត ដូច្នេះវាងាយស្រួលណាស់ ក្នុងការអានពីចិត្តរបស់ពួកគេ ដោយការមើលមុខ។ ទោះបីជាពួកគេខ្មាសអៀនខ្លាំងពេក ក្នុងការចេញមុខមកនិយាយថា គេមានចិត្តលើអ្នកក៏ដោយ អ្នកនឹងអាចយល់បាន ពីចម្ងាយមួយម៉ាយល៍។ ពួកគេ​នឹង​ធ្វើដាក់អ្នក​ខុស​ពី​​អ្នក​ដទៃ ហើយ​នឹង​មាន​ទឹកមុខ​ស្រពោន​ នៅ​ពេល​ដែល​អ្នក​មិនចាប់អារម្មណ៍។ ការ​ដែល​គេ​លួច​ស្រលាញ់​អ្នក​ នឹង​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ទោះ​បី​ជា​គេ​បដិសេធ​ក៏​ដោយ។ ថ្វីដ្បិតតែតារានិករនេះ ខ្លាចការបដិសេធក៏ដោយ ក៏ពួកគេមិនអាចឈប់ធ្លាក់ក្នុងអន្លង់ស្នេហ៍ ម្តងហើយម្តងទៀតដែរ។ ពួកគេ​មាន​មនោសញ្ចេតនា​ខ្ពស់ នៅ​ក្នុង​ចិត្ត។

៣. Leo ♌️ 

Leos ប្រហែលជាដើរមករកអ្នក ហើយចាប់ផ្តើមចែចង់ជាមួយអ្នក ដោយបើកចំហតែម្ដង។ ឬពួកគេប្រហែលជាមិនប្រាប់អ្នកថាពួកគេចាប់អារម្មណ៍ទេ ប៉ុន្តែពួកគេនឹងប្រាប់អ្នកផ្សេងទៀតដែលស្គាល់អ្នក។ ទោះយ៉ាង​ណា​ក៏​ដោយ អារម្មណ៍​របស់​ពួក​គេ​ នឹង​មិន​មាន​អាថ៌កំបាំង​យូរ​ទេ ព្រោះ Leos ចូល​ចិត្ត​លួច​ស្រលាញ់​គេណាស់។ វិធីមួយ ឬមធ្យោបាយផ្សេងទៀត អ្នកនឹងដឹងថាពួកគេចាប់អារម្មណ៍ ក្នុងការណាត់ជួបអ្នក។ ទោះ​បី​ជា​ពួក​គេ​ ជា​អ្នក​ដឹក​នាំ​​ដែល​មិន​ខ្លាច​ការ​បដិសេធ​ក៏​ដោយ តែពួក​គេ​ចូល​ចិត្ត​ដេញ​តាមណាស់។

ប្រភព: thoughtcatalog

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...