កម្សាន្ត៖ ពិតណាស់ តាំងពីឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ន តំបន់កម្សាន្តបែបធម្មជាតិភ្នំខ្នងផ្សារ និងភ្នំខ្នងសំពៅ នៅតែជាទីកន្លែងដ៏ពេញនិយម និងមានអ្នកប្រាថ្នាចង់ទៅលេងច្រើនខ្លាំងមិនថមថយដដែល បើទោះបីជាការធ្វើដំណើរទៅលេងទីនេះ ទម្រាំដល់ត្រូវជួបការលំបាក និងឧបសគ្គច្រើនយ៉ាងណាក៏ដោយ។
ជាមួយគ្នានេះដែរ ប្រិយមិត្តច្បាស់ជាធ្លាប់ជ្រាបហើយថា ភ្នំខ្នងសំពៅ និងភ្នំខ្នងផ្សារ មានទីតាំងភូមិសាស្រ្តស្ថិតនៅប្រសព្វមុំជាមួយនឹងខេត្តចំនួន ៣ ដែលមានខេត្ត កោះកុង កំពង់ស្ពឺ និង ពោធិ៍សាត់ ដែលជាកន្លែងល្អបំផុតសម្រាប់អ្នកចូលចិត្តដំណើរផ្សងព្រេង។
ហើយទីនេះមានទេសភាពស្អាតខ្លាំងស្ទើរតែរកអ្វីប្រដូចមិនបាន ដោយមានវាលស្មៅលាតសន្ធឹងលើកំពូលភ្នំមើលដាច់កន្ទុយភ្នែក ជួរភ្នំខ្ពស់ៗកប់ពពក។ ជាពិសេស ទេសភាពវាលស្មៅក្នុងអំឡុងចាប់ពីខែ ឧសភា រហូតដល់ ខែវិច្ឆិកា នេះផ្ទាល់តែម្ដង គឺកំពុងពេញស្អាតមែនទែនហើយ ដូច្នេះសម្រាប់អ្នកដែលមិនទាន់បានទៅលេងទីនេះ គួរតែទៅឲ្យស្គាល់រសជាតិម្ដងទៅ៕
រូបភាពពី៖ Sovann Sok