កូរ៉េខាងត្បូង ៖ ថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ជាមួយENOW‘s Sakshma Srivastav ក្រុមចម្រៀង Kpop លំដាប់ពិភពលោក BTS បានលើកឡើងពីភាពលំបាកក្នុងការថតបទចម្រៀងថ្មីដែលជាបទភាសាអង់គ្លេសទី២របស់ពួកគេគឺបទ Butter។
ជាក់ស្ដែង ប្រធានក្រុម RM បានបង្ហើបឲ្យដឹងថា តាមពិតទៅវាមិនមែនជាភាពលំបាកអ្វីនោះទេ ពួកគេម្នាក់ៗបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីផ្តល់នូវថាមពលវិជ្ជមាននិងការបង្ហាញក្បាច់រាំដល់ហ្វេនៗទូទាំងពិភពលោកតែក៏មានបញ្ហាក្នុងការបញ្ចេញសម្លេងបន្តិចដែរ។
ជាមួយនេះ Jungkook ក៏បានឆ្លើយតបយល់ស្របភ្លាមៗផងដែរនូវអ្វីដែល RM បានលើកឡើងខាងលើនេះ។
ប៉ុន្តែទោះជាយ៉ាងនេះក្ដី ហ្វេនៗពិតជាកោតសរសើរចំពោះទេពកោសល្យរបស់សមាជិកក្រុមBTSដែលបានប្រឹងព្យាយាមអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យបទចម្រៀងចេញមកមានគុណភាពនិងផ្ដល់ភាពវិជ្ជមានសម្រាប់ហ្វេនៗ ហើយជាពិសេស ARMY ចង់ប្រាប់ថាIdols គ្រប់គ្នាធ្វើបានល្អបំផុតហើយ៕
ប្រភព ៖ Koreaboo