កម្សាន្ត ៖ នៅថ្ងៃទី ៨ ខែធ្នូ កន្លងទៅនេះក្រុមបាល់ទាត់ជាតិរបស់ប្រទេសកូរ៉េ និងគ្រូបង្វឹករបស់ខ្លួន បានចូលទៅជួបជាមួយលោក Yoon Suk Yeol ដែលជា ប្រធានប្រទេសកូរ៉េដើម្បីអបអរសាទរការខិតខំប្រឹងប្រែង ដ៏អស្ចារ្យរបស់ក្រុមជម្រើសជាតិ ក្នុងការប្រកួតបាល់ទាត់ពិភពលោកQatar ឆ្នាំ ២០២២។
ទន្ទឹមនឹងនេះ គួរឲ្យដឹងដែរថាសមាជិកក្រុមបាល់ទាត់ជាតិរបស់ប្រទេសកូរ៉េ មើលទៅកាន់តែបំផុតនៅពេលដែលពួកគេ ពាក់អាវធំនិងលេងម៉ូតសក់ថ្មី។ ប៉ុន្តែគ្មានកីឡាករណា ដែលលេចធ្លោជាងកីឡាករអន្តរជាតិលេខ៩ Cho Gue Sung នោះទេ។
ដែលនៅថ្ងៃនោះ Cho Gue Sung បានជ្រើសរើស ប្តូរម៉ូតសក់របស់លោក ដែលម៉ូតសក់ថ្មីរបស់Cho Gue Sung បានធ្វើឲ្យអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះព័ត៌មាននៃរូបរាងថ្មីរបស់កីឡាករបាល់ទាត់រូបនេះ បានសាយភាយយ៉ាងលឿនជាមួយនឹងការសរសើរមិនដាច់ពីមាត់មួយទៅមាត់មួយ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Koreaboo