មិនទៅណា! Butter របស់ BTS Debut នៅចំំណាត់កំពូលលេខ១ លើតារាង Billboard ២សប្ដាហ៍ជាប់គ្នា - TrueID

មិនទៅណា! Butter របស់ BTS Debut នៅចំំណាត់កំពូលលេខ១ លើតារាង Billboard ២សប្ដាហ៍ជាប់គ្នា

June 8, 2021

កូរ៉េខាងត្បូង ៖ សម្រាប់សប្ដាហ៍នេះ ចម្រៀងជាភាសាអង់គ្លេសទី២គឺបទ Butter របស់ក្រុមចម្រៀង BTS នៅតែរក្សាដំណែង Debut នៅចំណាត់ថ្នាក់លំដាប់កំពូលលេខ១ លើតារាង Billboard’s Hot 100 ហើយក៏ជាសប្ដាហ៍ទី២ ផងដែរសម្រាប់បទថ្មីនេះ ដែលរកបានកំណត់ត្រាកំពូលបែបនេះ (សប្ដាហ៍មុនថ្ងៃទី១ ខែ មិថុនា)។

BTS
BTS

គួរបញ្ជាក់ផងដែរថា Butter គឺជាបទចម្រៀងដំបូងរបស់BTS ដែលបាន Debut រយៈពេល ២សប្ដាហ៍ជាប់គ្នានៅលំដាប់កំពូលលេខ១ លើតារាង Hot 100 បន្ទាប់ពីបទ Dynamite ដែលរកបានជោគជ័យលំដាប់កំពូលសំខាន់បែបនេះរយៈពេល ៣សប្ដាហ៍ជាប់គ្នា។

BTS
BTS

ស្របនឹងនេះដែរ បទថ្មីរបស់ BTS ក៏បានបង្ហាញខ្លួននៅចំណាត់កំពូលលើតារាង Digital Song Sales Chart និងជាប់លេខ១០ លើតារាង Streaming Songs Chart  ព្រមទាំងឈរនៅចំណាត់ថ្នាក់លេខ៣២ លើតារាង RadioSongs Chart សម្រាប់សប្ដាហ៍នេះ។

នៅមិនទាន់អស់ទេ Butter ក៏នៅតែបន្ត Debut នៅចំណាត់ថ្នាក់កំពូលលេខ១លើតារាង Billboard’s Global 200 និងជាប់លេខ១ លើតារាង GlobalExcl. U.S. Charts រយៈពេល ២សប្ដាហ៍ដូចគ្នាបន្ទាប់ពីចេញផ្សាយ៕

សូមអបអរ BTS ចំពោះកំណត់កំពូលទាំងនេះ!

BTS
BTS
កំណត់ត្រារបស់ BTS 
កំណត់ត្រារបស់ BTS 
កំណត់ត្រារបស់ BTS 

ប្រភព ៖ Smoopi

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...