តម្រូវការរបស់តារានិករនីមួយៗ ក្នុងការប្រឈមនឹងភាព.ឈឺ.ចា.ប់ - TrueID

តម្រូវការរបស់តារានិករនីមួយៗ ក្នុងការប្រឈមនឹងភាព.ឈឺ.ចា.ប់

January 23, 2023

យល់ដឹង៖ ការបែកបាក់ តែងតែកើតឡើងជាញឹកញាប់។ ក្នុងករណីខ្លះ ទោះជាយ៉ាងណាក៏ដោយ ការបែកគ្នាក្លាយជារឿងមួយ ដែលចៀសមិនរួច នៅពេលដែលដៃគូទាំងពីរ មិនព្រមដាក់បញ្ចូលនូវអ្វីដែលពួកគេមាន ដើម្បីធ្វើឱ្យអ្វីៗដំណើរការ។ 

រូបតំណាង
រូបតំណាង

ខាងក្រោមនេះនឹងបង្ហាញអំពី តម្រូវការដែលត្រូវប្រឈមមុខ នឹងការបរាជ័យក្នុងស្នេហា ដោយផ្អែកលើធាតុធំៗទាំងបួន ៖

+ តារានិករធាតុភ្លើង (Aries, Leo, Sagittarius)

អ្នកត្រូវការ ការរត់គេចខ្លួន ពីការរំខាននៃការឈឺចាប់នេះ ដែលកំពុងតែរំខានអ្នក។ ទោះបីជាអ្នកប្រហែលជាមានអារម្មណ៍ ចង់ស្តាប់បទចម្រៀងសោកសៅ ម្តងហើយម្តងទៀត និងអានសារចាស់ៗឡើងវិញ ដែលគេបានផ្ញើមកអ្នក នៅពេលដែលអ្វីៗនៅរីករាយក៏ដោយ អ្នកគួរតែទប់ទល់នឹងអារម្មណ៍ទាំងនោះ។ វាមានការពិបាកណាស់ ក្នុងការខកចិត្តនៅដើមដំបូង ប៉ុន្តែអ្នកមិនចង់រស់នៅក្នុងអារម្មណ៍ទាំងនោះជារៀងរហូតទេ។ 

ដើម្បីឱ្យខ្លួនអ្នករំភើបនឹងជីវិតម្តងទៀត អ្នកត្រូវទៅវិស្សមកាល ជាមួយគ្រួសាររបស់អ្នក ចេញទៅជប់លៀងជាមួយមិត្តភក្តិរបស់អ្នកជ្រើសរើសចំណូលចិត្តថ្មី ឬវិនិយោគលើចំណង់ចំណូលចិត្តថ្មី។ ធ្វើអ្វីក៏ដោយ ដើម្បីដកចិត្តរបស់អ្នក ចេញពីមនុស្សម្នាក់នោះ ព្រោះប្រសិនបើនៅរលឹក នោះអ្នកនឹងមិនបន្តទៅមុខទៀតទេ។

+ តារានិករធាតុដី (Taurus, Virgo, Capricorn)

អ្នកត្រូវការពេលវេលា។ អ្នកមិនមែនជាប្រភេទមនុស្ស ដែលអាចផ្ដាច់ដោយស្វ័យប្រវត្តិនោះទេ។ អ្នកនឹងឈឺចាប់ ហើយវាមិនអីទេ។ អ្នក​ត្រូវ​អនុញ្ញាត​ឱ្យ​ខ្លួន​អ្នក​ ទទួល​អារម្មណ៍​របស់​អ្នក​ឱ្យ​បាន​ពេញលេញវិញ។ 

កុំ​ដាក់​សម្ពាធ​ខ្លួន​ឯង​ ឲ្យបន្ត​ដំណើរ​ទៅ​មុខ​លឿន​ពេក ហើយ​កុំ​មាន​អារម្មណ៍​ថា​ មាន​អ្វី​ខុស​ជាមួយ​អ្នក ព្រោះ​តែអ្នក​ដទៃ​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​លឿន​ជាង។ អ្នកនឹងមិនភ្លេចពួកគេពេញមួយយប់ទេ ប៉ុន្តែអ្នកនឹងមិនអីទេ បើគ្មានពួកគេ។ អ្នកត្រូវជឿជាក់លើខ្លួនឯង។

+ តារានិករធាតុទឹក (Cancer, Scorpio, Pisces)

អ្នកត្រូវការចម្ងាយ។ អ្នក​មិន​ត្រូវ​ការ ​ការ​រំលឹក​ជា​រៀង​រាល់​ថ្ងៃ​ថា​ តើ​ពួក​គេ​គួរ​ឱ្យ​ស្រឡាញ់ និង​គួរ​ឱ្យ​អស់​សំណើច​ប៉ុណ្ណាសម្រាប់អ្នកឡើយ។ អ្នក​ត្រូវ​ផ្តល់​កន្លែង​ឱ្យ​ខ្លួន​ឯង​ខ្លះ ​ដើម្បី​ឱ្យ​អ្នក​អាច​ដឹង​ថា​ ជីវិត​មាន​លក្ខណៈ​បែប​ណា​បើ​គ្មាន​ពួកគេ ដូច្នេះ​អ្នក​អាច​ស៊ាំ​ នឹង​ការ​មាន​ខ្លួន​ឯង​ម្ដង​ទៀត។ ថ្ងៃណាមួយនៅពេលអនាគត បេះដូងរបស់អ្នកបានជាសះស្បើយ អ្នកក៏អាចពិចារណាធ្វើជាមិត្តម្តងទៀតបាន។ 

មនុស្សម្នាក់នេះមិនត្រូវចេញ ពីជីវិតរបស់អ្នកជារៀងរហូតទេ។ ទោះយ៉ាងណាក៏ដោយ ពួកគេត្រូវតែចេញពីជីវិតរបស់អ្នកឥឡូវនេះ។ អ្នកត្រូវហ៊ុំព័ទ្ធខ្លួនឯង ជាមួយនឹងមនុស្សផ្សេងទៀតដែលអាចគាំទ្រអ្នក ឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។ ការ​នឹកឃើញ ​វា​គ្រាន់​តែ​នឹង​ពន្យារ​ពេល នៃ​ការ​ឈឺ​ចាប់ ដូច្នេះ​ហើយ​ត្រូវ​ដក​ខ្លួន​ចេញ​។

+ តារានិករធាតុខ្យល់ (Gemini, Libra, Aquarius)

អ្នកត្រូវការកាត់ផ្ដាច់។ ប្រសិនបើអាចធ្វើទៅបាន អ្នកត្រូវតែមានការសន្ទនាជាមួយបុគ្គលនេះ ដែលជាកន្លែងដែលអ្នកមានតម្លាភាពទាំងស្រុង ជាមួយគ្នាទៅវិញទៅមក។ អ្នកត្រូវការចម្លើយ ចំពោះសំណួររបស់អ្នក ហើយអ្នកត្រូវការទំនាក់ទំនងបើកចំហ។

អ្នក​ត្រូវ​ទទួល​យក​ថា​ មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​នឹង​មិន​ដឹង។ អ្នក​ត្រូវ​ទទួល​យក​ថា​ អ្នក​ល្អ​ជាង ​បើ​គ្មាន​មនុស្ស​ម្នាក់​នោះ ហើយថា​អ្នក​កំពុង​ដើរ​ទៅ​ក្នុង​ទិសដៅ​ត្រឹម​ត្រូវ។ អ្នកត្រូវទទួលយកថាស្នេហានេះ គ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ប៉ុន្តែស្នេហាអចិន្ត្រៃយ៍កំពុងរង់ចាំអ្នកនៅតាមក្រោយ។

ប្រភព: thoughtcatalog

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...