កម្សាន្ត ៖ រថយន្ត Mercedes-Benz G-Class SUV (G-Wagon) ដែលត្រូវបានគេដឹងថាជារបស់សមាជិកក្រុម BTS Jungkook ទទួលបានតម្លៃខ្ពស់ខ្លាំងបន្ទាប់ពីវាត្រូវបានដាក់លក់ដេញថ្លៃ តាមអ៊ីនធើណេត។
កាលពីថ្ងៃទី ១៣ ខែធ្នូ កន្លងទៅ ការដេញថ្លៃតាមអនឡាញនៃរថយន្តMercedes-Benz G-Wagon AMG G63 Edition ដែលរៀបចំដោយBlack Lot របស់ទីក្រុងសេអ៊ូល បានបញ្ចប់ការដេញថ្លៃ ដោយ BlackLot បានពន្យល់ថា រថយន្តនេះជាកម្មសិទ្ធិរបស់តារាល្បីទូទាំងពិភពលោកប៉ុន្តែមិនបានបង្ហាញពីអត្តសញ្ញាណរបស់តារាល្បីនោះទេ។
ទោះជាយ៉ាងណាក៏ដោយការដេញថ្លៃទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីវាត្រូវបានគេបង្ហាញថារថយន្តនេះជាកម្មសិទ្ធិរបស់ Jungkook សមាជិកក្រុមBTS ដោយការដេញថ្លៃដែលបានចាប់ផ្តើម កាលពីខែមុនត្រូវបានបញ្ឈប់ភ្លាមៗពីរម៉ោងមុនពេលបិទការគ្រោងទុក ដោយសារតែអ្នកដេញថ្លៃបរទេសមួយចំនួនធំ ដែលមិនស្គាល់អត្តសញ្ញាណ នៅក្នុងប្រវត្តិនៃការដេញថ្លៃ។
ចាប់តាំងពីពេលនោះមក Black Lot បានហាមឃាត់អនីតិជន និងជនបរទេសពីការដេញថ្លៃ ហើយបន្តការដេញថ្លៃឡើងវិញនៅថ្ងៃទី ៦ ខែធ្នូ ដោយអនុញ្ញាតឲ្យមានការដេញថ្លៃ តែបន្ទាប់ពីបុគ្គលម្នាក់បានដាក់ប្រាក់កក់ចំនួន ៥លានវ៉ុន តម្លៃចាប់ផ្តើមនៃការដេញថ្លៃគឺ ១៥០ លានវ៉ុនដែលតម្លៃចុងក្រោយ នៃការដេញថ្លៃរថយន្ត Mercedes-Benz G-Wagon AMG G63 Edition បានដល់ទៅ ១.២ ពាន់លានវ៉ុន ប្រហែល ៩៣០,៦២៩ដុល្លា៕
ប្រភព : Allkpop