ចេះ Prank ទៀត! Live ក្នុង TikTok មិនបានមួយនាទីផង​ Jackson ក៏បិទ ព្រោះតែ… - TrueID

ចេះ Prank ទៀត! Live ក្នុង TikTok មិនបានមួយនាទីផង​ Jackson ក៏បិទ ព្រោះតែ…

September 7, 2022

កម្សាន្ត៖ ថ្មីៗនេះ JacksonWang បានធ្វើការផ្សាយផ្ទាល់ ជាបន្តបន្ទាប់នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់របស់លោក រួមមាន Instagram Twitter TikTok និង Weibo ដើម្បីផ្សព្វផ្សាយអាល់ប៊ុម MAGIC MAN នាពេលខាងមុខរបស់ខ្លួន។

Jackson Wang
Jackson Wang

យ៉ាងណាមិញបន្ទាប់ពីលោកបាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជូន​អ្នក​គាំទ្រ ​តាម​រយៈការផ្សាយបន្តផ្ទាល់ក្នុងInstagram និង Twitter Spaces ហើយតារាប្រុសរូបនេះក៏បានសាកល្បង Live ក្នុង TikTok ម្តង តែលោក Live មិនទាន់បានប៉ុន្មាននាទីផង Jacksonក៏បានបិទការ Live ភ្លាមៗផងដែរ។

Jackson Wang

ក្នុងនោះហេតុផលគឺខណ:ពេលដែល Live ក៏មាន Sticker ប្លែកៗបានលោតឡើងហើយនៅពេលដែលលោកដឹងថា អ្នកគាំទ្របានចំណាយប្រាក់ទៅលើ Sticker ទាំងនោះដើម្បីខ្លួន Jackson ក៏បានបញ្ចប់ការផ្សាយបន្តផ្ទាល់ភ្លាមៗ ដោយមិនចង់ឲ្យហ្វេនៗ ចំណាយប្រាក់របស់ពួកគេច្រើនខ្ជះខ្ជាយបែបនេះ។

Jackson Wang
Jackson Wang

ទាំងនេះបញ្ជាក់ថា Jackson គិតគូរពីអ្នកគាំទ្ររបស់លោកប៉ុណ្ណា ដូច្នេះហើយមិនចម្លែកទេដែល តារាប្រុសរូបនេះមានប្រជាប្រិយភាពខ្លាំងព្រោះលោកមិនត្រឹមតែសង្ហា មានសមត្ថភាព តែក៏ចិត្តល្អចូលចិត្តគិតពីអ្នកដទៃផងដែរ។  គួររំលឹកផងដែរថាអាល់ប៊ុមទោលដំបូងរបស់ Jackson Wang គឺ MAGIC MAN នឹងចេញនៅថ្ងៃទី ៩ ខែកញ្ញាខាងមុខនេះ៕

Jackson Wang

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...