កូរ៉េខាងត្បូង ៖ នៅក្នុងអាជីពជាតារាចម្រៀងស្រីល្បី ប្រចាំឧស្សាហកម្មសិល្បៈកម្សាន្តKpop នេះ ជឿជាក់ថាបណ្តាហ្វេនៗ ពិតជាដឹងច្បាស់ហើយថាស្រីស្រស់ Sunmi នាងមានទេពកោសល្យខ្ពស់ និងជំនាញពាក់ព័ន្ធនឹងផ្នែកនេះប៉ុណ្ណា ជាមួយរូបសម្រស់របស់នាងទៀតសោត ក៏ជាទីទាក់ទាញខ្លាំងមិនធម្មតាផងដែរ។
ទន្ទឹមនឹងប្រជាប្រិយភាពលេចធ្លោ Sunmi ក៏ត្រូវបានអ្នកគាំទ្រក៏ចាប់អារម្មណ៍ពិសេសផងដែរ ជាមួយវត្តមានរបស់ស្រីស្រស់រូបនេះពេលបង្ហាញមុខនៅលើកម្រាលព្រំពណ៌ក្រហម ដែលជារឿយៗនាងតែងបង្ហាញពីមន្តស្នេហ៍ខ្លាំង មើលទៅ Idol រូបនេះចាយរាងខ្លាំង ហើយស្អាតមិនធម្មតាឡើយ។
ជាការពិតណាស់ ទោះបីជាតារាស្រីរូបនេះ ស្លៀកពាក់ឈុតបែបណាខ្លីវែង ពណ៌ស្រស់ឆើតយ៉ាងណាក៏ដោយ ក៏ Sunmi នៅតែ Cute លេចធ្លោ ហើយក៏ Cool គ្មានទាស់ដែរ ដល់ថ្នាក់ហ្វេនៗឃើញហើយមិនចង់ដកភ្នែកចេញឡើយ៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព ៖ Koreaboo