កម្សាន្ត ៖ Lisa សមាជិកក្រុម BLACKPINK ទទួលបានការសរសើរយ៉ាងច្រើននៅពេលដែលនាងបង្ហាញបុគ្គលិកលក្ខណៈពិតរបស់ខ្លួន នៅក្នុងកម្មវិធី BVLGARI'sAvrora Awards ។
ប៉ុន្តែរូបសម្រស់របស់នាងជាមួយតារាសម្ដែង Lee Soo Hyuk ក៏ធ្វើឲ្យអ្នកលេងអ៊ីនធើណេតស្រឡាំងកាំងផងដែរគឺដូចដែលបានរំពឹងទុក Lisa គឺជាឯកអគ្គរដ្ឋទូតម៉ាកដ៏ល្អឥតខ្ចោះសម្រាប់BVLGARI ដោយបង្ហាញនូវភាពទាន់សម័យ គ្រប់រូបរាងដែលនាងបានបង្កើតឡើងសម្រាប់ម៉ាកផលិតផលនេះ។
ដូចគ្នានេះដែរ Lee Soo Hyuk ក៏បានបង្ហាញខ្លួន ជាមួយនឹងរូបរាងដ៏សស្រស់សង្ហារបស់លោកដូចគ្នាទាំងការថតរូប និងនៅក្នុងព្រឹត្តិការណ៍ម៉ាកយីហោនេះ។ លើសពីនេះនៅពេលដែលតារាប្រុសស្រីទាំង ២ នេះ បានឈរថតរូបជាមួយគ្នា ក៏ដូចជាបង្ហាញភាព ស្និទ្ធស្នាលគ្នានោះគឺធ្វើអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ព្រមទាំងសង្ឃឹមថានឹងឃើញអ្នកទាំងពីរក្នុងរូបថតតែមួយឆាប់ៗ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព : Koreaboo