សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី ២៨ ខែសីហា ម្សិលមិញនេះ កម្មវិធី VMAs (MTV Video Music Awards) ក្នុងឆ្នាំនេះបានធ្វើឡើងនៅមជ្ឈមណ្ឌល Prudential Center ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិកយ៉ាងអស្ចារ្យប្រចាំឆ្នាំ។
ខណៈពេលដែលក្រុម BLACKPINK ទាំងមូលក៏បានទទួលពានរង្វាន់មកផ្ទះវិញ សមាជិក Lisa នាងក៏បានឈ្នះពានរង្វាន់ក្នុងនាមជាសិល្បករទោលនៅឯកម្មវិធីប្រគល់ពានរង្វាន់ ជាមួយនឹងអាល់ប៊ុមទោលរបស់នាង «LALISA» ផងដែរ។
ជាមួយគ្នានេះ ក្នុងអំឡុងពេលឡើងទទួលពាន នាងក៏បានថ្លែងអារម្មណ៍សុន្ទរកថា ថ្លែងអំណរគុណដល់ផលិតករ Teddy, ផលិតកម្ម YG Entertainment និង BLINK ទូទាំងពិភពលោកជាមួយនឹងភាពជោគជ័យរបស់នាង ហើយនាងក៏មិនភ្លេចអរគុណសមាជិកក្នុងក្រុម សម្រាប់ការគាំទ្ររបស់ពួកគេនាពេលកន្លងមកផងដែរ។
អបអរសាទរ Lisa!
ប្រភព៖
LISA accepts the award for best K-Pop for "LALISA" at the #VMAs. https://t.co/K3f4GrgiuJ pic.twitter.com/lhqjvZVnNj
— Variety (@Variety) August 29, 2022