បញ្ជីសៀវភៅ RM ផ្ដល់ឲ្យអ្នកគាំទ្រនូវផ្នត់គំនិតអស្ចារ្យចំពោះការអាន! - TrueID

បញ្ជីសៀវភៅ RM ផ្ដល់ឲ្យអ្នកគាំទ្រនូវផ្នត់គំនិតអស្ចារ្យចំពោះការអាន!

January 10, 2022

កូរ៉េខាងត្បូង៖ អ្នកគាំទ្របានដឹងរួចមកហើយថា RM សមាជិកក្រុម BTS គឺជាមនុស្សដែលចូលចិត្តការអាន និងស្រលាញ់វិចិត្រសាលសិល្បៈ ហើយសកម្មភាពទាំងនោះ តែងតែបានចូលរួមជាមួយការងារផ្នែកសិល្បៈ វប្បធម៌តន្ត្រីជាហូរហែដែលនឹងជួយឲ្យលោក ពង្រីកទស្សនការយល់ឃើញឲ្យកាន់តែទូលំទូលាយ។

RM 
RM 

ជាឧទាហរណ៍ ការបង្ហោះពីរបីដំបូងរបស់លោកនៅលើInstagramគឺជាវិចិត្រសាលដែលលោកបានទៅ ពេលធ្វើដំណើរនៅសហរដ្ឋអាមេរិក ហើយថ្មីៗនេះលោកក៏ទើបតែបានបង្ហោះរូបភាព ធ្នើរសៀវភៅផ្ទាល់ខ្លួន លើគណនីរបស់លោក លើសពីនេះបើពិនិត្យមើលទៅ យើងឃើញមានសៀវភៅគួរឲ្យចាប់អារម្មណ៍ជាច្រើន ដោយក្នុងចំណោមសៀវភៅក្នុងរូបក៏មានសៀវភៅខ្លះដែល RM ធ្លាប់បានណែនាំដល់អ្នកគាំទ្រទៀតផង។

ធ្នើរសៀវភៅដែល RM បង្ហាញ

ខាងក្រោមនេះគឺជាសៀវភៅដ៏អស្ចារ្យចំនួន៥ក្បាលដែលត្រូវយកចេញពីធ្នើរសៀវភៅរបស់ RM បង្ហោះ ដោយភ្ជាប់ជាមួយខ្លឹមសារផ្តល់ឲ្យអ្នកគាំទ្រនូវទិដ្ឋភាពថ្មី និងផ្នត់គំនិតអស្ចារ្យចំពោះការអាន។

១. The Ones WhoWalk Away From Omelas របស់ Ursula K. Le G

សៀវភៅ The Ones WhoWalk Away From Omelas របស់អ្នកនិពន្ធល្បីឈ្មោះ Ursula K.Le Guin ប្រាប់ពីរឿងរ៉ាវនៃទីក្រុង Utopian ដែលមនុស្សគ្រប់គ្នាសប្បាយចិត្តលើការរងទុក្ខរបស់ក្មេងម្នាក់វាមានអត្ថន័យជាពាក្យអសុរសសម្រាប់សង្គមរបស់យើងផ្ទាល់ រឿងនេះបង្ហាញយ៉ាងច្បាស់ អំពីបញ្ហាសីលធម៌នៃសង្គមដែលមនុស្សមួយចំនួន អាចរស់នៅបានល្អនិងរីកចម្រើន ដោយចំណាយលើការរងទុក្ខរបស់អ្នកដទៃ ជាធម្មតាការរងទុក្ខរបស់សហគមន៍ដែលខ្វះខាត។អ្នកអាចមើលឃើញគោលគំនិតនៃរឿងនេះនៅក្នុងវីដេអូបទ "Spring Day" ថា RM និងBTS ដាក់អារម្មណ៍បែបនេះ ចូលក្នុងសិល្បៈរបស់ពួកគេច្រើនប៉ុណ្ណា។

The Ones Who Walk Away From Omelas 
The Ones Who Walk Away From Omelas 

២. Kim Jiyoung,Born 1982 របស់ Cho Nam Joo

នេះគឺជាសៀវភៅដែលផ្តល់នូវដំណើររឿងដ៏ស្មោះត្រង់ អំពីបទពិសោធន៍របស់ស្ត្រី នៅក្នុងសង្គម អសីលធម៌ ព្រមទាំងរបៀបដែលជីវិតនៃការឈ្លានពានឥតឈប់ឈរ នៅទីបំផុតបានធ្លាក់ចុះ។ ខណៈពេលដែលវា និយាយអំពីបទពិសោធន៍របស់ស្ត្រី នៅក្នុងប្រទេសកូរ៉េខាងត្បូងសៀវភៅនេះក៏ជាការបង្ហាញដ៏ល្អនៃបទពិសោធន៍របស់ស្ត្រីផងដែរ។ វាជាការអានដ៏ស៊ីជម្រៅមួយ ហើយការពិតដែលថា វាស្ថិតនៅក្នុងបញ្ជីអានរបស់RMនិយាយច្រើនអំពីការបន្តការខិតខំប្រឹងប្រែងរបស់លោក ដើម្បីក្លាយជាមនុស្សយល់ចិត្តនិងសិល្បករដ៏ល្អ។

Kim Jiyoung, Born 1982
Kim Jiyoung, Born 1982

៣. Demian របស់ Hermann Hesse

សៀវភៅមួយទៀត ដែលត្រូវបានយោង នៅក្នុងវីដេអូមួយរបស់BTSសៀវភៅនេះ រៀបរាប់អំពីដំណើរការនៃការស្វែងរកខ្លួនឯង ហើយការធ្វើដូច្នេះ តាមរយៈដំណើរដែលមនុស្សម្នាក់ ត្រូវតែរៀនពីអត្ថន័យនៃល្អ និង អាក្រក់ ដែល Hesse ចាត់ទុកជាគោលគំនិត គោលពីរផ្សេងគ្នា។BTS បានដាក់បញ្ចូលសាររបស់សៀវភៅដែលសារបង្ហាញថា មានរឿងអាក្រក់ ក្នុងរឿងល្អនិងរឿងល្អ ក្នុងអាក្រក់ តាមរយៈវីដេអូបទ "Blood, Sweat, &Tears" របស់ពួកគេ ដោយពណ៌នាវា ដូចជាពន្លឺទល់នឹងភាពងងឹត ដែលទីបំផុតបញ្ចូលគ្នាជានិមិត្តរូបនៃធម្មជាតិដ៏ស្មុគស្មាញនៃការពិតរបស់ជីវិត។

Demian
Demian

៤. The LittlePrince របស់ Antoine de Saint-Exupéry

The Little Prince ប្រាប់ពីរឿងរបស់អ្នកបើកយន្តហោះ ដែលជាប់គាំង បានជួបក្មេងប្រុសម្នាក់ដែលលោកហៅថា"ព្រះអង្គម្ចាស់តូច ឬ The Little Prince" ជាមួយដំណើរក្មេងប្រុសបានធ្វើដំណើរពីភពមួយ ទៅភពមួយ ដើម្បីស្វែងរកចំណេះដឹងជាមួយរឿងរ៉ាវរមានអត្ថន័យជាច្រើន ក្នុងការចែករំលែក។ នេះគឺជារឿងនិទានដ៏ផ្អែមល្ហែម និងគួរឲ្យចាប់អារម្មណ៍និយាយអំពីរបៀបដែលយើងមើលខ្លួនឯង និងអ្វីដែលយើងជ្រើសរើស ជាអាទិភាពក្នុងជីវិត។

RMផ្ទាល់បានណែនាំសៀវភៅនេះ ដល់អ្នកគាំទ្រ ថាជាសៀវភៅដ៏សំខាន់ ក្នុងការអាននៅពេលដែលយើងកាន់តែចាស់ដោយសារតែវា ជាវិធីដែលរំលឹកយើង ឲ្យមើលអ្វីដែលសំខាន់បំផុត។

The Little Prince
The Little Prince

៥. Jeanneret Chandigarh របស់ Jacques Dworczak

អ្នកគាំទ្រមកពីប្រទេសឥណ្ឌា មានការរំភើបចិត្តពេលឃើញសៀវភៅ Jeanneret Chandigarh នៅលើធ្នើរសៀវភៅរបស់RMព្រោះវាជាសៀវភៅអំពីស្ថាបត្យកម្មនៃទីក្រុង Chandigarh ដែលត្រូវបានរចនាឡើងដោយស្ថាបត្យករស្វីស Le Corbusier និងបងប្អូនជីដូនមួយម្នាក់ឈ្មោះ Pierre Jeanneret។

Jeanneret Chandigarh
Jeanneret Chandigarh

ចំពោះបញ្ជីចំណងជើងសៀវភៅខាងលើនេះ អ្នកគាំទ្រកាន់តែដឹងច្បាស់ថា RM ជាអ្នកស្រលាញ់ការអានប៉ុណ្ណា វាមិនមែនជារឿងភ្ញាក់ផ្អើលទេ ក្នុងការឃើញសៀវភៅទាំងនេះលើធ្នើរសៀវភៅផ្ទាល់ខ្លួនរបស់លោក៕

RM 
RM 

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...