BTS និយាយពីមូលហេតុដែលទទួលការអញ្ជើញទៅកាន់សេតវិមាន White House! - TrueID

BTS និយាយពីមូលហេតុដែលទទួលការអញ្ជើញទៅកាន់សេតវិមាន White House!

June 6, 2022

កូរ៉េខាងត្បូង៖ កាលពីថ្ងៃអង្គារ ទី៣១​ ខែ ឧសភា ឆ្នាំ ២០២២​ កន្លងទៅថ្មីៗនេះ BTS បានបង្កើតប្រវត្តិសាស្ត្រគួរជាទីមោទភាពសម្រាប់ប្រជាពលរដ្ឋកូរ៉េនិង ARMYs ទូទាំងពិភពលោក នៅពេលដែលពួកគេត្រូវបានអញ្ជើញឲ្យនិយាយជាមួយប្រធានាធិបតី និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកទាក់ទងនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើមអាស៊ី ការរើសអើង និងសារៈសំខាន់នៃតំណាងអាស៊ី និងការរួមបញ្ចូលបញ្ហាផ្សេងៗទៀត។

BTS 
BTS 

ដំណើរ​ទស្សនកិច្ច​បានរបស់BTS ​បំពេញ​​ដោយ​មោទនភាពជាពិសេស​នៅពេល​ពួកគេ​ជ្រើសរើស​និយាយ​ជា​ភាសា​កូរ៉េ​​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​របស់​ពួកគេ​ មុន​ជំនួប​ជាមួយ​ប្រធានាធិបតី។ ក្នុងនោះ អ្នកយកព័ត៌មានកូរ៉េ Kim Pil Gyu ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ JTBC នៅទីក្រុង Washington DC មានវត្តមានក្នុងសន្និសីទសារព័ត៌មាន ហើយបានរៀបរាប់លម្អិតអំពីអត្ថន័យនៃការសម្រេចរបស់ក្រុម ក្នុងការបញ្ចេញមតិជាភាសាកូរ៉េ។

BTS 
BTS 

គ្រានៃការតំណាងបែបនេះ គឺជាផ្នែកនៃហេតុផលពិតប្រាកដដែលBTS ត្រូវបានអញ្ជើញឲ្យនិយាយនៅឯសេតវិមានWhiteHouse ខណៈឥស្សរជនសាធារណៈ និងអ្នកនយោបាយមួយចំនួន បានព្យាយាមបដិសេធការអញ្ជើញរបស់BTS ទៅកាន់សេតវិមានដើម្បីនិយាយលើបញ្ហាបែបនេះ។

នៅក្នុងវីដេអូដែលបានបង្ហោះចូលទៅក្នុងបណ្តាញYouTube ផ្លូវការរបស់សេតវិមាននៅថ្ងៃនេះសមាជិក BTS ពន្យល់ពីមូលហេតុដែលពួកគេ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើដូច្នេះ។

ជាមួយគ្នានោះ Suga បានចាប់ផ្តើមថា៖

BTS 
BTS 

លើសពីនេះ លោក​បន្ត​ដោយ​និយាយ​ថាគ្រាន់​តែ​ជា​របៀប​ដែល​តន្ត្រី​របស់​ពួក​គេ ​បាន​នាំ​មនុស្ស​មក​ជុំ​គ្នា​ដោយ​មិន​គិត​ពី​ភាព​ខុស​គ្នា​ លោក​សង្ឃឹម​ថា​និន្នាការ​វិជ្ជមាន​អាច​បន្ត​ទៅ​មុខ​ទៀត។

ស្រប​នឹងនេះដែរអនុប្រធានាធិបតីនៃសហរដ្ឋអាមេរិក KamalaHarris បានកោតសរសើរចំពោះផលវិជ្ជមានមានរបស់ BTS ថា ៖

RMបានយល់ស្របដោយលើកឡើងថា ក្រុម​ BTS ​ចង់​ត្រឡប់​មក​វិញ​នូវ​ក្ដី​ស្រលាញ់​ដែល​ពួកគេ​បាន​ទទួល​ទាំង​អស់ហើយ​ប្រើ​សម្លេង​របស់​ពួកគេ ​ដើម្បី​បន្សល់​ទុក​នូវ​ឥទ្ធិពល​វិជ្ជមាន ពួក​គេ​មាន​ការ​គោរពនិង​មាន​អារម្មណ៍​ មាន​ទម្ងន់​នៃ​ការ​ទទួល​ខុស​ត្រូវ​នៃ​កិច្ចការ​នោះ។

BTS 
BTS 

ប្រធានក្រុមរូបនេះថែមទាំងបានចែករំលែកថា នៅពេលដែលBTS បានលឺជាលើកដំបូងថាប្រធានាធិបតីJoe Biden បានអញ្ជើញពួកគេឲ្យនិយាយនៅឯសេតវិមានពួកគេដឹងថាពួកគេត្រូវតែទៅ ហើយត្រូវបានគេរាយការណ៍ថា បានចំណាយលើការចំណាយនៃការធ្វើដំណើរដោយខ្លួនឯងដោយសារតែពួកគេយល់ច្បាស់ ចំពោះសារៈសំខាន់នៃសារ និងការទស្សនារបស់ពួកគេ។

លោកប្រធានាធិបតី Joe Biden បានរំលឹកពីអ្វីដែលបានចាប់ផ្តើមដំណើរនយោបាយរបស់ខ្លួនថានិងបានផ្តល់ការយល់ដឹងខ្លះៗអំពីការសម្រេចចិត្ត ក្នុងការអញ្ជើញ BTS ទៅកាន់សេតវិមានថា ៖

  លោកប្រធានាធិបតី Joe Biden និង​ BTS
  លោកប្រធានាធិបតី Joe Biden និង​ BTS

លោកប្រធានាធិបតី Joe Biden បានសាទរចំពោះទេពកោសល្យ និងសាររបស់ក្រុម ហើយBTS បានធ្វើឲ្យ​សកម្មភាពលើកនេះជាដំណើរទស្សនៈកិច្ចដ៏អស្ចារ្យសម្រាប់ពួកគេ៕

ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

BTS

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...