យល់ដឹង៖ មនុស្សខ្លះចូលចិត្តទៅដល់កន្លែងមុនម៉ោង ដើម្បីកុំឲ្យយឺត ខណៈអ្នកផ្សេងទៀត មិនអាចធ្វើបានទេ មានតែយឺតថែម រាល់ពេល។ មិនថាជាកិច្ចប្រជុំអាហារថ្ងៃត្រង់ ការជួបជុំសង្គម ឬព្រឹត្តិការណ៍ផ្លូវការ មនុស្សមួយចំនួនតែងតែមកយឺត។ ហើយយោងតាមហោរាសាស្ត្រ មានតារានិករខ្លះ ពិតជាពូកែក្នុងការគ្រប់គ្រងពេលវេលា ខ្លះទៀតចាត់ទុកថា ជាមនុស្សគ្រប់គ្រងពេលវេលាមិនបានល្អ។
ខាងក្រោមនឹងបង្ហាញអំពី តារានិករទាំង ៥ ដែលពិបាកបំផុត រឿងគ្រប់គ្រងពេលវេលា ៖
១. Taurus ♉️ Taureans មិនដែលទាន់ពេលទេ។ អ្នកណាដែលកំពុងរង់ចាំពួកគេ នៅម្ខាងទៀត នឹងត្រូវរង់ចាំ រហូតដល់ពួកគេរៀបខ្លួនហើយ។
២. Scorpio ♏️ ពួកគេតែងតែកំណត់ម៉ោងរោទិ៍នៅយប់មុន ដើម្បីក្រោកពីដំណេកទាន់ពេល ប៉ុន្តែចុងក្រោយគេចុច snooze ១៥ដង ដែលធ្វើឲ្យពួកគេយឺតដដែល។
៣. Leo ♌️ Leo ចូលចិត្តពន្យារពេល និងធ្វើឲ្យមនុស្សរង់ចាំបំផុត។ ពួកគេតែងបញ្ចប់ការខ្ជះខ្ជាយពេលវេលាខ្លួន និងពេលវេលារបស់អ្នកដទៃ ដោយទុកឲ្យគេគ្រប់គ្នារង់ចាំខ្លួន ជានិច្ច។
៤. Gemini ♊️ Geminis មិនចាប់អារម្មណ៍ នឹងការគ្រប់គ្រងពេលវេលាទេ។ ពួកគេជាមនុស្សដែលចូលចិត្ត ការធ្វើអ្វីមួយ ដោយសេរី ដោយខ្លួនឯង។
៥. Libra ♎️ ពួកគេមិនត្រឹមតែខ្ជះខ្ជាយពេលវេលាអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងខ្ជះខ្ជាយលុយកាក់ទៀតផង។
អត្ថបទដោយ ៖ Yukvey