កូរ៉េខាងត្បូង ៖ ថ្មីៗនេះតារាង Oricon បានប្រកាសជាផ្លូវការថា BTS បានឈរនៅលើកំពូលតារាងអាល់ប៊ុមប្រចាំសប្តាហ៍ចុងក្រោយរបស់ខ្លួនជាមួយនឹងអាល់ប៊ុមចម្រៀងថ្មី"Proof" របស់ពួកគេ ដែលសម្រេចបានការលក់ខ្ពស់បំផុតក្នុងសប្តាហ៍ដំបូងនៃអាល់ប៊ុមដែលបានចេញផ្សាយនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំនេះ។
ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមិថុនា អាល់ប៊ុមចម្រៀងថ្មី"Proof" បានបំបែកកំណត់ត្រាលក់សរុបចំនួន ៥១៤,០០០ បន្ទះ ក្នុងប្រទេសជប៉ុនតែមួយប៉ុណ្ណោះដែលជាកំណត់កំណត់ត្រាខ្ពស់បំផុតជាលើកដំបូង លើការលក់សប្តាហ៍នៅលើតារាងអាល់ប៊ុមប្រចាំសប្តាហ៍របស់Oricon ក្នុងឆ្នាំ ២០២២ នេះ។
គួរបញ្ជាក់ផងដែរថា BTS បានក្លាយជាសិល្បករបរទេសដំបូងគេក្នុងប្រវត្តិសាស្ត្រOricon ដែលឈរនៅលើតារាងអាល់ប៊ុមប្រចាំសប្តាហ៍ជាមួយនឹងអាល់ប៊ុមចំនួន១០ ផ្សេងគ្នា ដែលពង្រីកកំណត់ត្រាផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់អាល់ប៊ុមលេខ១ ច្រើនបំផុតដែលគ្មានសិល្បករបរទេសណាមួយធ្វើដូច្នេះបាន៕
សូមអបអរសាទរ BTS ចំពោះកំណត់ត្រាថ្មីរបស់ពួកគេ!
ប្រភព ៖ Soompi