ទង្វើសាមញ្ញៗ ទាំងនេះរបស់ Jungkook ពេលជួបអ្នកគាំទ្រ នៅតែត្រូវគេសរសើរ មិនដាច់ពីមាត់ - TrueID

ទង្វើសាមញ្ញៗ ទាំងនេះរបស់ Jungkook ពេលជួបអ្នកគាំទ្រ នៅតែត្រូវគេសរសើរ មិនដាច់ពីមាត់

October 28, 2022

កម្សាន្ត ៖ តារាលំដាប់ពិភពលោក Jungkook ត្រូវបានគេមើលឃើញថា កំពុងថតអ្វីម៉្យាងនៅក្នុងប្រទេសកាតា កាលពីពីរថ្ងៃមុន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកបានចាកចេញពីប្រទេសកូរ៉េ ទៅកាន់ប្រទេសកាតាដើម្បីផ្សព្វផ្សាយ «2022 World Cup»

បន្ទាប់មក តារាប្រុសរូបនេះក៏បានត្រលប់មកប្រទេសកូរ៉េវិញ តាមរយៈអាកាសយានដ្ឋានអន្តរជាតិ Incheon នៅថ្ងៃទី ២៧ ខែតុលា។ ដែលនៅថ្ងៃនេះ គេឃើញតារារូបនេះដើរចេញពីព្រលានយន្តហោះ ហើយបានគ្រវីដៃទៅកាន់អ្នកគាំទ្ររបស់លោក បន្ទាប់ពីដើរចេញ Jungkook ក៏បានទម្លាក់កាបូបស្ពាយ Saint Laurent របស់ខ្លួននៅលើឥដ្ឋ ហើយបានឱនក្បាលគោរពនិងដឹងគុណ ដល់អ្នកគាំទ្ររបស់លោក។

ហើយនៅពេលដែលអ្នកគាំទ្រ បានឃើញ Jungkook ឱនក្បាល ៩០ ដឺក្រេដាក់ពួកគេបែបនេះ ពួកគេបានចែករំលែកវីដេអូនេះ ហើយសរសើរពីរបៀបដែល Jungkook មិនផ្លាស់ប្តូរ គឺនៅតែគោរព និងឱនលំទោនដាក់អ្នកគាំទ្រ មិនខ្វល់ថាពេលនេះខ្លួនគឺជាតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក រឺយ៉ាងណានោះទេ៕

សូមទស្សនារូបភាពខាងក្រោម ៖

Jungkook
Jungkook
Jungkook
Jungkook
Jungkook
Jungkook
Jungkook
Jungkook
Jungkook

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...