កម្សាន្ត ៖ បើកចំណុចខ្សោយរឿងស្នេហា តាមរយៈថ្ងៃកំណើតទាំង៧ តើអ្នកណាខ្លះចង់ដឹងថាចំណុចខ្សោយស្នេហារបស់អ្នកមានអ្វីខ្លះ? ដើម្បីយល់ពីជោគវាសនាស្នេហារបស់អ្នក ឲ្យបានកាន់តែច្បាស់សូមបន្តអានការបង្ហាញដូចខាងក្រោម។
១. ថ្ងៃអាទិត្យ
ចំណុចខ្សោយគឺបញ្ហាជនទីបី ប៉ុន្តែបើទោះមានគេចូលមកក៏ដោយ សូមឲ្យដៃគូស្នេហាមានការអត់ធ្មត់ យោគយល់ និងគាំទ្រគ្នា នៅពេលឆ្លងកាត់រឿងអាក្រក់ៗ នោះស្នេហានឹងស្ថិតស្ថេរជារៀងរហូត។
២. ថ្ងៃចន្ទ
បញ្ហាអាចកើតចេញពី សាច់ញាតិមនុស្សពេញវ័យ ឬភាពមិនយល់ស្របគ្នា ជាមួយសាច់ញាតិ ភាពខុសគ្នានៃវប្បធម៍ វណ្ណៈ និងសាសនាផ្សេងគ្នា។ ស្នេហាដំបូងត្រូវតែជម្នះឧបសគ្គអ្នកត្រូវតែបញ្ជាក់ខ្លួនឯងឲ្យខ្លាំង ទើបអាចទទួលយកបាន។
៣. ថ្ងៃអង្គារ
ការយល់ច្រឡំ ដែលមកពីការមិនយល់ពីគ្នាឬមតិផ្សេងគ្នាក្នុងទិសដៅផ្សេងគ្នា។ ដំណោះស្រាយ គ្រាន់តែកែតម្រូវការយល់ដឹង ការទទួលយកអត្តសញ្ញាណរបស់ភាគីម្ខាងទៀតនៅពេលណាដែលមានបញ្ហា គួរតែកែជាបន្ទាន់ពីមួយពេលទៅមួយពេល ព្រោះបើទុកបញ្ហាជាច្រើន មិនព្រមដោះស្រាយ នឹងនាំឲ្យមានការទាស់ទែងកាន់តែច្រើនឡើងៗរហូតដល់បែកគ្នា។
៤. ថ្ងៃពុធ
ប្រយ័ត្នគំនិតខុសគ្នាជាមួយគូស្នេហ៍ ឬឥរិយាបទនៅក្នុងទិសដៅខុសគ្នា ដែលវាងាយស្រួយឲ្យជនទីបីចូលមកបំបែបបាន។ ដូច្នេះហើយត្រូវប្រើចំណុចខ្លាំង ក្នុងការនិយាយរបស់អ្នក ឲ្យបានជាប្រយោជន៍ ធ្វើឲ្យយល់ពីគ្នាទៅវិញទៅមក។
៥. ថ្ងៃព្រហស្បតិ៍
វាអាចជាការលំបាកក្នុងការបញ្ជាក់ថា ស្នេហាត្រូវចំណាយពេលយូរ ដើម្បីបើកចិត្តឲ្យគេចូលមកក្នុងជីវិតឬប្រហែលជា មកពីអ្នកអគតិពេក ខណៈអ្នកគិតខ្លួនឯងថា គ្មាននរណាម្នាក់ដែលពិតប្រាកដនឹងអ្នកប៉ុន្តែប្រសិនបើអ្នកយល់ព្រម អ្នកនឹងមានសេចក្តីស្រលាញ់ដ៏ល្អ។
៦. ថ្ងៃសុក្រ
ស្នេហារបស់អ្នក ប្រៀបដូចជាការស្វែងរកដៃគូដើម្បីប្រកួតប្រជែងខណៈអ្នកជាមនុស្សស្រលាញ់គេតែម្ខាង។ ចរិតខុសប្លែកពីគេ ឬវណ្ណៈខុសគ្នា វាពិបាកសម្រាប់អ្នកដ៏ទៃ ក្នុងការទទួលយកអ្នកប៉ុន្តែនៅពេលដែលអ្នកលះបង់គំនិតអំពីភាពខុសគ្នាទាំងនោះ នោះអ្វីដែលអ្នកចង់បាន នឹងសមបំណង។
៧. ថ្ងៃសៅរ៍
អ្នកកើតថ្ងៃសៅរ៍មានស្នេហាល្អជាងអ្នកដទៃជារឿយៗបញ្ហាកើតឡើងពីភាពច្របូកច្របល់ ដូច្នេះគួរកសាងបុគ្គលិកលក្ខណៈឲ្យល្អ ញញឹមឲ្យច្រើននិយាយទន់ភ្លន់ កុំទុករឿងតូចតាចក្នុងចិត្ត ព្រោះអាចក្លាយជាបញ្ហាធំ៕
ប្រភព ៖ Kapook