Kpop Fans បង្ហាញសកម្មភាពបែបនេះ ជាកម្លាំងចិត្តដល់ ENHYPEN ខណៈពេលឆ្លងកូវីដ១៩! - TrueID

Kpop Fans បង្ហាញសកម្មភាពបែបនេះ ជាកម្លាំងចិត្តដល់ ENHYPEN ខណៈពេលឆ្លងកូវីដ១៩!

September 3, 2021

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ក្រុម Kpop នីមួយៗ តែងមាន Fandom ឬអ្នកគាំទ្រផ្ទាល់ខ្លួន ជាពិសសថ្មីៗនេះ ក្រុមទាំងអ្នកគាំទ្រទាំងនោះ ក៏បានរួមគ្នាជាក្រុមតែមួយ ដើម្បីរក្សាភាពរឹងមាំក្នុងការប្រឈមមុខនឹងជំងឺកូវីដ១៩ ខណៈទទួលបានព័ត៌មានថា​ សមាជិកក្រុម ENHYPEN ឆ្លងកូវីដ១៩។

Kpop Fans
Kpop Fans

ជាក់ស្ដែង យោងតាមក្រុមហ៊ុន Belift Lab ដែលជាទ្រនំរបស់ ENHYPEN បានឲ្យដឹងថា សមាជិក ៥នាក់រួមមាន ៖ Jungwon, Heeseung, Jay, Jake និង Sunghoon លទ្ធផលតេស្ត៍គឺវិជ្ជមានកូវីដ១៩ចំណែកសមាជិក ២ នាក់ទៀតគឺ Sunoo និង Ni-Ki កំពុងធ្វើចត្តាឡីស័កផងដែរ។

ENHYPEN
ENHYPEN

បន្ទាប់ពីព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ ENGENE ដែលជាក្រុមអ្នកគាំទ្ររបស់ ENHYPEN បានចាប់ផ្តើម Trending#AlwaysWithENHYPEN ដើម្បីបង្ហាញការគាំទ្រដល់សមាជិកដោយប្រាថ្នា និងបួងសួងឲ្យពួកគេឆាប់ជាសះស្បើយ។

ENHYPEN
ENHYPEN

ឥឡូវនេះ Kpop Fans ជាច្រើនទៀតរួមទាំងអ្នកគាំទ្ររបស់BTS, SEVENTEEN, TXT និង Stray Kids ជាដើមបានចូលរួមជាមួយENGE​NE ជូនពរដល់សមាជិកក្រុម ENHYPEN ដោយបង្ហាញឲ្យឃើញថា ជំងឺរាតត្បាតកូវីដ១៩ បានបង្រៀនយើងឲ្យសាមគ្គី ស្រលាញ់គ្នា និងនៅតែរឹងមាំជាមួយគ្នាទោះជាត្រូវរក្សារយៈចម្ងាយក៏ដោយ៕

Kpop Fan
Kpop Fan
Kpop Fan
Kpop Fan
Kpop Fan
Kpop Fan

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...