យល់ដឹង ៖ គ្មាននរណាម្នាក់អាចទស្សន៍ទាយពីអនាគតបានទេព្រោះធម្មជាតិនៃពិភពលោកតែងតែបង្វិលជានិច្ច។ ចំណុចចាប់ផ្តើមរបស់អ្នកទាបជាងអ្នកដទៃ ព្រោះលុយមិនមែនជារបស់តែមួយគត់ដែលកំណត់តម្លៃនោះទេ។អ្វីដែលសំខាន់នោះគឺត្រូវចេះកែប្រែជីវិតខ្លួនឯង ឬពិសេសជាងនេះទៀតគឺចេះធ្វើឲ្យខ្លួនឯងជាអ្នកមាន។
យោងតាមមហាសេដ្ឋី Steve Siebold បានលើកឡើងថា ជីវិតរបស់លោកបានផ្លាស់ប្តូរពីខាងខ្លួនឯងហើយដើម្បីក្លាយជាអ្នកមាន លោកត្រូវរៀនគិតដូចអ្នកមាន ហើយនៅពេលដែលលោកចាប់ផ្តើមផ្លាស់ប្តូរគំនិតរបស់លោកនោះហូរចូលហោប៉ៅរបស់លោកដោយមិនដឹងខ្លួន ហើយវិធីតែមួយគត់ដើម្បីរៀនគិតឲ្យដូចអ្នកមានគឺត្រូវសិក្សាពួកគេ។
ប្រសិនបើអ្នកចង់ផ្លាស់ប្តូរជីវិតរបស់អ្នកគន្លឹះទាំង ៥ នេះអាចមានប្រយោជន៍ខ្លាំងណាស់ ៖
១. ប្រភពចំណូលពីរ
អ្នកមានចូលចិត្តរកលុយ ដូច្នេះប្រភពចំណូលតែមួយមិនពេញចិត្តពួកគេទេ។ការផ្លាស់ប្តូរទម្លាប់របស់អ្នក ផ្លាស់ប្តូរជីវិតរបស់អ្នក ព្រោះអ្នកមាន មិនដែលពឹងផ្អែកលើប្រភពចំណូលតែមួយ។តាមពិតទៅអ្នកមាន ៦៥% មានប្រភពចំណូលយ៉ាងតិច៣ផ្សេងគ្នា ឧទាហរណ៍ពួកគេអាចជួលអចលនទ្រព្យ ឬធ្វើការក្រៅម៉ោងជាដើម។
២. ទំនាក់ទំនងសង្គមល្អ
ទំនាក់ទំនងសង្គមមានសារៈសំខាន់ណាស់នេះបើយោងតាមលោក Siebold បាននិយាយថាក្នុងករណីភាគច្រើន តម្លៃរបស់អ្នកត្រូវបានឆ្លុះបញ្ចាំងយ៉ាងល្អបំផុតនៅក្នុងមនុស្សដែលអ្នកដើរលេងជាមួយពីព្រោះអ្នកមានទំនោរស្រដៀងនឹងមនុស្សដែលអ្នកសេពគប់។ នោះហើយជាមូលហេតុដែលអ្នកចម្បាំងគឺជាអ្នកឈ្នះ។អ្នកឈ្នះត្រូវបានទាក់ទាញអ្នកឈ្នៈ។
អ្នកនិពន្ធ Thomas C. Corley ក៏មានមតិដូចគ្នាដែរថា អ្នកមាន អ្នកជោគជ័យមានតម្លៃខ្ពស់លើមិត្តភាព។ គោលដៅរបស់ពួកគេគឺដើម្បីអភិវឌ្ឍពួកគេនៅពេលទំនាក់ទំនងជាមួយអ្នកដែលមានទ្រព្យសម្បត្តិផ្សេងទៀត។
ក្នុងចំណោមពួកឥស្សរជន មានមនុស្សដែលមានគំនិតផ្តួចផ្តើមឈានទៅមុខ នរណាម្នាក់ត្រូវបានលើកទឹកចិត្ត នរណាម្នាក់រងផលប៉ះពាល់ហើយនៅទីបញ្ចប់ លទ្ធផលបែបណាក៏ដោយ ពួកគេទាំងអស់គ្នាបានរួមគ្នាដើម្បីសម្រេចបាននូវកំណែប្រសើរជាងមុនថាពួកគេជានរណាកាលពីម្សិលមិញ។
ផ្ទុយទៅវិញ ការដើរលេងជាមួយមនុស្សអវិជ្ជមាននិងខ្ជិលធ្វើឲ្យអ្នកមានអារម្មណ៍បាក់ទឹកចិត្តប៉ុណ្ណោះ។ សកម្មភាព និងរបៀបរស់នៅរបស់ពួកគេមានឥទ្ធិពលលើអ្នកមិនតិចឬច្រើនទេ យូរៗទៅពួកគេនឹងបង្កើតជាគំនិតភ័យខ្លាច មិនហ៊ានប្រឈមមុខនឹងបញ្ហា។
៣. ការសន្សំប្រាក់
យោងតាមមហាសេដ្ឋី Grant Cardone បាននិយាយថា ការវិនិយោគធ្វើឲ្យអ្នកក្លាយជាអ្នកមានហេតុផលតែមួយគត់ដើម្បីសន្សំប្រាក់គឺត្រូវវិនិយោគវានៅពេលក្រោយ។
តាមពិត ចំនួនទឹកប្រាក់ដែលអ្នកសន្សំនិងវិនិយោគគឺសំខាន់ជាងចំណូលប្រចាំខែរបស់អ្នក។ ក្នុងនោះ អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានក៏បញ្ជាក់ថាជាមធ្យម មហាសេដ្ឋីវិនិយោគតែ ២០% នៃប្រាក់ចំណូលរបស់ពួកគេក្នុងមួយឆ្នាំទ្រព្យសម្បត្តិមិនបានមកពីចំនួនដែលពួកគេរកបានក្នុងមួយឆ្នាំនោះទេ ប៉ុន្តែបានមកពីការសន្សំនិងការវិនិយោគឲ្យ បានល្អប៉ុនណា។
៤. ទម្លាប់ ២០នាទីក្នុងមួយថ្ងៃដើម្បីអភិវឌ្ឍខ្លួនឯង
Corleyបានរកឃើញថាអ្នកដែលមានទ្រព្យសម្បត្តិមានលក្ខណៈសំខាន់មួយដូចគ្នាគឺពួកគេព្យាយាមកែលម្អខ្លួនឯងឥតឈប់ឈរ។ការអានសៀវភៅល្អ ឬចូលរៀនវគ្គបណ្តុះបណ្តាលជំនាញ គឺជាវិធីពីរយ៉ាងក្នុងការអភិវឌ្ឍន៍ខ្លួនឯង។នៅពេលអ្នកចាកចេញពីតំបន់ផាសុកភាពរបស់អ្នក វាពិតជាមិនស្រួលទេ ប៉ុន្តែនៅពេលដែលអ្នកឆ្លងកាត់វារង្វង់នៃការតភ្ជាប់នឹងពង្រីក ហើយអ្នកក៏រីកចម្រើន។
៥. ភាពសាមញ្ញ
មហាសេដ្ឋី Cardone បានប្រាប់ថា ៖
មហាសេដ្ឋី Warren Buffett ដែលជាអ្នកវិនិយោគរឿងព្រេងនិទានរបស់ Wall Street មានផ្នត់គំនិតស្រដៀងគ្នា ហើយជារឿយៗលោកញ៉ាំMcDonald's ហើយមិនដែលចំណាយលើសពី៣.១៧ ដុល្លាររាល់ព្រឹកទេ។
ដូច្នេះចូរធ្វើជាមនុស្សសាមញ្ញមិនហក់លោតតាមរបស់ប៊្រេនៗ ដេញស៊េរី ឬចំណាយដោយគ្មានចាំចាច់ និងរៀបចំការចំណាយឲ្យបានត្រឹមត្រូវនឹងប្រភពចំណូលរបស់អ្នកនោះទើបជាការប្រសើរ៕
ប្រភព ៖ Kenh14