តារានិករទាំងនេះ ញ៉ែដើម្បីតែចំណាប់អារម្មណ៍តែប៉ុណ្ណោះ - TrueID

តារានិករទាំងនេះ ញ៉ែដើម្បីតែចំណាប់អារម្មណ៍តែប៉ុណ្ណោះ

January 11, 2023

យល់ដឹង៖ ការញ៉ែគ្រាន់តែជាអារម្មណ៍មួយដែលត្រូវការការសប្បាយ មួយពេលប៉ុណ្ណោះ សម្បីតែការប្ដេជ្ញាចិត្ត ក៏មិនសំខាន់សម្រាប់ពួកគេដែរ។ មនុស្សទាំងនេះគឺចង់បាន តែការចាប់អារម្មណ៍ លើសអ្វីៗទាំងអស់។ ពួកគេអាចរីករាយជាមួយខ្លួនឯង ដោយមិនខ្វល់ពីអ្វីដែលអ្នកដទៃនឹងគិតពីពួកគេ។

រូបតំណាង
រូបតំណាង

តោះមកស្គាល់អ្នកពូកែញ៉ែ ដើម្បីចំណាប់អារម្មណ៍ខាងក្រោម ៖

១. Libra ♎️ 

មនុស្សជាច្រើន មានបញ្ហាក្នុងការដឹងថាតើ Libra កំពុងតែចែចង់ជាមួយពួកគេ ឬក៏គ្រាន់តែចិត្តល្អ ដោយសារតែពួកគេពិតជាទាក់ទាញ ដល់មនុស្សគ្រប់គ្នាដែលពួកគេជួប។ ដោយសារតែពួកគេ ចង់ឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាមានតម្លៃ និងគួរឱ្យចង់រាប់អាន តាមដែលអាចធ្វើទៅបាន។ ពួកគេចូលចិត្តចែចង់ ព្រោះវាធ្វើឱ្យពួកគេមានអារម្មណ៍ល្អហើយវាក៏ធ្វើឱ្យអ្នកមានអារម្មណ៍ល្អផងដែរ។ វាងាយស្រួលសម្រាប់ពួកគេ ក្នុងការស្វែងរកភាពស្រស់ស្អាតពីអ្នកដទៃដើម្បីជ្រើសរើសហេតុផល សរសើរដល់អ្នក។ 

២. Leo ♌️ 

វាមិនមែនជារឿងអាថ៌កំបាំងទេដែល Leos ចូលចិត្តធ្វើជាមនុស្ស ចង់បានការយកចិត្តទុកដាក់។ ដោយសារពួកគេ មិនអាចទទួលបានការស្រលាញ់គ្រប់គ្រាន់ តារានិករនេះអាចចែចង់ជាមួយអ្នកគ្រប់ពេល ទោះបីជាពួកគេមិនមានការចាប់អារម្មណ៍ ក្នុងការណាត់ជួបអ្នកក៏ដោយ។ ពួកគេ​មិន​ញញើត​ទេ ព្រោះ​ពួកគេ​ចង់​មើល​ថា​ តើ​ការ​សន្ទនា​របស់​អ្នក​ នឹងនាំ​ទៅ​រក​អ្វី​ដែលច្បាស់លាស់ ឬអត់។ ពួកគេគ្រាន់តែរីករាយនឹងពេលវេលាតែប៉ុណ្ណោះ គេមិនយកចិត្តទុកដាក់ខ្លាំងពេកទេ។

៣. Gemini ♊️ 

Geminis គឺជាមេអំបៅនៃសង្គម ដូច្នេះពួកគេតែងតែស្រូបមនុស្សឱ្យមកជិត ដោយការសរសើរ និងភាពកំប្លែងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែ ពួកគេហាក់ដូចជា កំពុងចែចង់ជាមួយអ្នក ក៏មិនមែនមានន័យថាពួកគេពិតជាចាប់អារម្មណ៍លើទំនាក់ទំនងនោះដែរ។ ពួកគេគ្រាន់តែមានភាពសប្បាយ ព្យាយាមបង្កើតមិត្តថ្មី ហើយរីករាយនឹងចំណាប់អារម្មណ៍តែប៉ុណ្ណោះ។ ពួកគេមិនមានអារម្មណ៍ថា ពួកគេកំពុងធ្វើបាបនរណាម្នាក់ឡើយ។

៤. Aries ♈️ 

Aries មិនខ្មាស់ក្នុងការសារភាពថា ពួកគេកំពុងញ៉ែអ្នកទេ។ ពួកគេចូលចិត្តការប្រកួតប្រជែង ដូច្នេះវារីករាយសម្រាប់ពួកគេ ក្នុងការមើលថា តើពួកគេអាចចែចង់អ្នកបានឬអត់។ ទោះជាយ៉ាងណាក៏ដោយ Aries មានភាពសប្បាយរីករាយក្នុងការចែចង់ ពួកគេ​មិន​គិត​ខ្លាំង​ពេក​អំពី​អនាគត​ទេ ព្រោះ​បច្ចុប្បន្ន​នេះ​ វាគួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង។ ដូច្នេះ​ប្រសិនបើ​ពួកគេ​ កំពុង​ចែចង់​អ្នក មានឱកាស​ច្រើនណាស់ ​ដែល​ពួកគេ​មិន​ចាប់អារម្មណ៍​លើ​ទំនាក់ទំនង ជាមួយអ្នក​។ ពួកគេ​ប្រហែល​ជា​មិន​បាន​គិត​ដល់​ពេល​អនាគត​ទេ។ ពួកគេមិនព្យាយាមធ្វើបាបអ្នកទេ។ ពួកគេគ្រាន់តែចង់មាន ពេលវេលាល្អតែប៉ុណ្ណោះ។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...