កម្សាន្ត ៖ ថ្ងាសគឺជាផ្នែកធំទូលាយបំផុតនៃមុខរបស់យើងហើយមនុស្សម្នាក់ៗនឹងមានលក្ខណៈខុសៗគ្នា ដោយមនុស្សខ្លះមានថ្ងាសតូចចង្អៀត មនុស្សខ្លះមានថ្ងាសធំទូលាយខណៈដែលរូបរាងនៃថ្ងាសបន្ថែមពីលើការទស្សន៍ទាយអត្តសញ្ញាណ និងលក្ខណៈរបស់មនុស្សនោះផងដែរ។
អ្នកអាចសាកល្បងមើលខ្លួនឯងក្នុងកញ្ចក់ឬទស្សន៍ទាយពីទម្លាប់របស់មនុស្សជុំវិញខ្លួន តាមរយៈទម្រង់ថ្ងាសដូចខាងក្រោម ៖
១. ថ្ងាសធំទូលាយ
ជាអ្នកនាំសំណើចឲ្យមនុស្សជុំវិញខ្លួនអ្នកជាមនុស្សដែលមានចិត្តល្អ ចូលចិត្តជួយអ្នកដទៃ និងឆ្លាត។
២. ថ្ងាសតូច
ជាមនុស្សដែលមានទំនោរគិតទុកជាមុនមិនលាយឡំជាមួយអ្នកដទៃ ប៉ុន្តែមានការងប់ងល់នឹងការផ្សងព្រេង ចូលចិត្តការប្រថុយប្រថានហើយកម្រស្តាប់នរណាម្នាក់ណាស់។
៣. ថ្ងាសខ្ពស់ដូចភ្នំ
ប្រសិនបើអ្នកមានថ្ងាសបែបនេះ បង្ហាញថាអ្នកជាមនុស្សស្លូតបូតធ្វើអ្វីដែលអ្នកស្រលាញ់ ហើយក៏ជាមនុស្សមានមនោសញ្ចេតនាខ្ពស់ផងដែរ។
៤. ថ្ងាសដូចបន្ទាត់ត្រង់
អ្នកដែលមានថ្ងាសបែបនេះនឹងមានការតាំងចិត្តយ៉ាងខ្លាំងអ្នកតែងកំណត់គោលដៅ ហើយធ្វើត្រូវតែធ្វើវាដើម្បីជោគជ័យ។
៥. ថ្ងាសកោងក្នុងទម្រង់អក្សរ M
មនុស្សដែលមានថ្ងាសប្រភេទនេះគឺធ្វើជាក់ស្តែងជាងការនិយាយហើយបើនិយាយវិញទ្រឹស្តីមិនធម្មតាទេ ជាមនុស្សម្នាក់ដែលអាចទុកចិត្តបាន ស្មោះត្រង់ និងមាននិស្ស័យស្លូតបូត។
៦. ថ្ងាសរៀងកាច់កោង
មានមនុស្សតិចណាស់ដែលមានថ្ងាសបែបនេះប៉ុន្តែបើថ្ងាសរបស់មនុស្សបែបនេះ បង្ហាញថាអ្នកពិតជារឹងរូសមែន ធ្វើអ្វីមួយនឹងផ្តោតលើគំនិតរបស់អ្នកទាំងស្រុង។
៧. ថ្ងាសកោង
មនុស្សដែលមានថ្ងាសបែបនេះ ងាយនឹងបង្កើតមិត្តនិងចុះសម្រុងជាមួយអ្នកដទៃ។ សុទិដ្ឋិនិយម អារម្មណ៍របស់អ្នកនឹងត្រូវបានបង្ហាញតាមរយៈទាំងទឹកមុខ និងកាយវិការ ជាពិសេសពេលដែលអ្នកកុហកនរណាម្នាក់ វាមិនសូវរលូនទេព្រោះងាយស្រួលណាស់ក្នុងការចាប់កំហុស៕
ប្រភព ៖ Kapook