មកមើល តារាណាខ្លះ នឹងចូលរួម មង្គលការ Jiyeon ក្រុម T-ara? - TrueID

មកមើល តារាណាខ្លះ នឹងចូលរួម មង្គលការ Jiyeon ក្រុម T-ara?

December 10, 2022

កម្សាន្ត៖ ​​បន្ទាប់ពីការទន្ទឹងរង់ចាំ ជាច្រើនថ្ងៃ ទីបំផុត តារាចម្រៀង Jiyeon ក្រុម T-ara និងអ្នកលេងបេស្បល Hwang Jae Gyun ដែលទើបនឹងត្រលប់មកប្រទេសវិញ ជាផ្លូវការនៅថ្ងៃទី ១០ ខែធ្នូនេះ ពួកគេនឹងរៀបការជាមួយគ្នាហើយ។ 

ជាមួយគ្នានេះដែរ ពិធីមង្គលការនេះ ធ្វើឡើងនៅសណ្ឋាគារ Shilla ទីក្រុងសេអ៊ូល ដែលជាសណ្ឋាគារដ៏ប្រណីតបំផុតមួយនៅក្នុងប្រទេសកូរ៉េ។

ក្នុងនោះ Jiyeon គឺជាតារាគោរពសាសនា ហើយ Hwang Jae Gyun គឺជាអ្នកលេងកីឡាបេស្បលដ៏ល្បីល្បាញម្នាក់ ដូច្នេះពិធីមង្គលការរបស់គូស្នេហ៍មួយគូនេះ ត្រូវបានគេរំពឹងថានឹងមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ពិសេស អ្នក​និយម​លេង​អ៊ីនធើណេត​ជា​ច្រើន ​​បាននាំគ្នារំពឹងទុកថានឹងមានវត្តមានតារាល្បីៗដូចខាងក្រោមនេះ ចូលរួមផងដែរ៕

១.ក្រុម T-ara

ការ​ជួបជុំ​គ្នា​របស់​ T-ara ក្នុង​ពិធី​មង្គលការ​សមាជិកកូនពៅរូបនេះ ​ត្រូវ​បាន​ទស្សនិកជន​រាប់​សែន​នាក់​រំពឹង​ទុក។ ក្រុមនេះបានឆ្លងកាត់ព្យុះភ្លៀងជាច្រើនជាមួយគ្នា ហើយបានបន្តធ្វើការរហូតមកដល់បច្ចុប្បន្ន។ សមាជិក ២ នាក់ដែលបានចាកចេញពីក្រុមគឺ Soyeon និង Boram ត្រូវបានគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់ Jiyeon ផងដែរ។

T-ara
T-ara

២.IU

មិន​ត្រឹម​តែ​ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គលការ​របស់ Jiyeon ទេ IU ក៏​បាន​ទទួល​តួនាទី​ច្រៀង​ចម្រៀង Carol ផង​ដែរ។ ក្នុង​នាម​ជា​មិត្ត​ល្អ​ជាង​មួយ​ទសវត្សរ៍ ​មក​ដល់​ពេល Jiyeon សួរ​ភ្លាម IU ក៏​ព្រម​មក​ច្រៀង។

IU
IU

៣.Suzy

Suzy និង Jiyeon គឺជាមិត្តល្អនឹងគ្នាតាំងពីដំបូងមក ជាងមួយទសវត្សរ៍មកនេះ។ ថ្វីដ្បិតតែកម្របង្ហាញមុខជាមួយគ្នា ដោយសារតែមមាញឹកខ្លាំង ប៉ុន្តែតារាល្បីទាំងពីរនៅតែប្រឹងប្រែងធ្វើការទំនាក់ទំនងគ្នានៅលើបណ្តាញសង្គម។ ដូច្នេះហើយ ទើបការបង្ហាញខ្លួនរបស់ Suzy ក្នុងពិធីមង្គលការមិត្តភក្តិ ទទួលបានការទន្ទឹងរង់ចាំយ៉ាងខ្លាំងពីសំណាក់មហាជន។

Suzy
Suzy

៤.Changmin (TVXQ) និង Kyuhyun (Super Junior)

រង្វង់មិត្តភក្តិរបស់កូនកំលោះ Hwang Jae Gyun មិនត្រឹមតែនៅក្នុងពិភពកីឡាប៉ុណ្ណោះទេ តែស្វាមីរបស់ Jiyeon គឺជាមិត្តជិតស្និទ្ធរបស់តារាប្រុស K-pop ដ៏ល្បី ២រូប Changmin (TVXQ) និង Kyuhyun (Super Junior)។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គាត់ធ្លាប់បានបង្ហោះរូបថតជាមួយ Changmin ដើម្បីគាំទ្រតន្ត្រីរបស់ Kyuhyun។ ដូច្នេះ​ហើយ​ទំនង​ណាស់​ដែល​តារាប្រុស​ល្បី​ ២​ដួងនេះ ​នឹង​មាន​វត្តមាន​ក្នុង​ពិធី​មង្គលការ​មិត្ត​ជិត​ស្និទ្ធរបស់ពួកគេមិនខាន។

Changmin (TVXQ) និង Kyuhyun (Super Junior)
Changmin (TVXQ) និង Kyuhyun (Super Junior)

ប្រភព៖ kenh14

ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...