កូរ៉េខាងត្បូង៖ ជាការពិតណាស់ កាលពីមុន ពានដែលត្រូវបានគេស្គាល់ថាជា «Best GroupVideo» រហូតដល់ឆ្នាំ ២០០៦ ក្រោយមកក៏ក្លាយជាពាន «BestGroup» និងមកដល់បច្ចុប្បន្ន ជាប់ឈ្មោះជាពាន «Group of theYear» វិញ។
ជាក់ស្ដែងសម្រាប់ឆ្នាំនេះក្រុមចម្រៀង BTS បានរក្សាតំណែងក្លាយជាម្ចាស់ពាន «Group ofthe Year» ប្រចាំឆ្នាំ ២០២១ របស់កម្មវិធី MTV Video MusicAwards ដដែល និងជាក្រុមចម្រៀង Kpop តែមួយគត់ដែលបានកាន់កាប់ពានរង្វាន់នេះរយៈពេល៣ ឆ្នាំ ជាប់គ្នាហើយ។
តាមរយៈសមិទ្ធផលសំខាន់ថ្មីនេះBTSបានសម្ដែងសេចក្ដីអំណគុណយ៉ាងដូច្នេះថា ៖
គួរបញ្ជាក់ផងដែរថាសម្រាប់ឆ្នាំនេះ BTS ឈ្នះពានសរុបចំនួន ៣ ពានពីកម្មវិធីប្រគល់ពានរង្វាន់MTV Video Music Awards រួមមានពាន Group of theYear ពាន Best K-Pop និងពាន Song of the Summer សម្រាប់បទ Butter៕
សូមអបអរសាទរ BTS ចំពោះពានរង្វាន់នេះ!
ប្រភព ៖ Koreaboo