កម្សាន្ត៖ តារាសម្ដែង និងម៉ូដែល Jung Ho Yeon បានទាក់ទាញចំណាប់អារម្មណ៍គ្រប់គ្នា លើកម្រាលព្រំក្រហម នៅឯកម្មវិធី Emmy Awards ឆ្នាំ ២០២២ ជាមួយនឹងសម្រស់ដ៏ពិសេសរបស់នាង។
ថ្មីៗនេះ ថ្ងៃទី ១២ ខែកញ្ញា តារាស្រី Jung Ho Yeon រួមជាមួយនឹងតារាសម្តែង Lee Jung Jae Park Hae Soo Oh Young Soo និងអ្នកដឹកនាំរឿង Hwang Dong Hyuk បានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ Emmy Awards ឆ្នាំ ២០២២ ហើយទោះជាមិនបានជោគជ័យ ក្នុងការឈ្នះពានរង្វាន់ Emmy នៅឆ្នាំនេះក៏ដោយ ក៏ Jung Ho Yeon នៅតែទាក់ចិត្តហ្វេនឲ្យសរសើរគ្រប់គ្នា។
ក្នុងនោះ តារាស្រីរូបនេះ បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម ជាមួយនឹងរ៉ូបវែងរបស់នាងដែលបង្ហាញខ្សែក និងស្មាដ៏តូចស្ដើងយ៉ាងជឿជាក់។ លើសពីនេះ Jung Ho Yeon បានស្លៀករ៉ូបដែលរចនាដោយម៉ាកប្រណីត Louis Vuitton ក្រោយពេលដែលនាង ក្លាយជាឯកទូតសុឆន្ទៈពិភពលោករបស់ម៉ាកនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព : Allkpop