MV បទ «Pink Venom» របស់ BLACKPINK សមាជិកម្នាក់ៗ មានភាពទាក់ទាញរាងៗខ្លួន! - TrueID

MV បទ «Pink Venom» របស់ BLACKPINK សមាជិកម្នាក់ៗ មានភាពទាក់ទាញរាងៗខ្លួន!

August 19, 2022

កូរ៉េខាងត្បូង៖ កាលពីម៉ោង ១១ ព្រឹកថ្ងៃទី ១៩ ខែសីហានេះ (ម៉ោងនៅប្រទេសកម្ពុជា) បទចម្រៀង Pink Venom ដែលជាបទចម្រៀងបើកទំព័រសម្រាប់ អាល់ប៊ុម ទី២ «Born Pink» របស់ក្រុម BLACKPINK ត្រូវបានចេញផ្សាយជាផ្លូវការ។ ហើយ MV បទ Pink Venom នេះដែរ ត្រូវបានធ្វើឡើងដោយភ្លេងទំនើប លាយឧបករណ៍ភ្លេងប្រពៃណីដូចជា Angbuilgu sundial, Geomungo 6-string zither ជាដើម។

ពិតណាស់ បទ Pink Venom ជា​បទដែលជា​ប្រភេទតន្រ្តី Hip-Hop ដែល​មាន​សម្លេង​ទាក់ត្រចៀកគួរឲ្យចង់ស្ដាប់ ​ប្លង់ថតក៏អស្ចារ្យ ជាមួយ​នឹងការរួមបញ្ចូលគ្នានៃអត្ថន័យបទចម្រៀង ដ៏ប្លែកទៀតនោះ ពិតជាមិនសរសើរមិនបានទេថា បទនេះពិតជាឡូយ។

BLACKPINK
BLACKPINK
BLACKPINK
BLACKPINK

ហើយបើក្រឡេកមកមើលពីភាពអស្ចារ្យសម្រាប់សមាជិកទាំង ៤នាក់ក្នុងបទនេះ ឃើញថាពួកគេសុទ្ធតែមានភាពទាក់ទាញ និងស្អាតៗគ្រប់ប្លង់តែម្ដង ដែលធ្វើឲ្យហ្វេនៗដែលរង់ចាំអស់រយៈជាង ២ឆ្នាំនេះ មិនខកបំណងនោះឡើយ៕

១.Jisoo

មិនដែលឲ្យហ្វេនខកចិត្ត រាល់ការត្រលប់មកវិញរបស់ Jisoo គឺតែងតែធ្វើឲ្យគ្រប់គ្នាសរសើរពីសម្រស់របស់នាង។ ហើយក្នុងបទនេះ នាងធ្វើជាអ្នកលេងឧបករណ៍តន្រ្តី Geomungo យ៉ាងទំនង និងស្អាតបំផុត។ 

Jisoo
Jisoo
Jisoo
Jisoo

២.Jennie និង Lisa 

ក្នុងបទនេះ ឃ្លារ៉េប​​របស់ Jennie និង Lisa ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ចិត្ត។ ព្រោះ​លើក​នេះ ​អ្នក​ទាំង​ពីរ​ក៏មានកន្លែង​រ៉េប​ពីរ​ដង​ដូចគ្នា ដូចកាលក្នុង MV បទ Kill This Love ដែល​ចេញ​ក្នុង​ឆ្នាំ ២០១៩ដែរ។

Jennie និង Lisa 
Jennie និង Lisa 

៣.Rosé

Rosé ក៏បានធ្វើឲ្យ គ្រប់គ្នាភ្ញាក់ផ្អើលដែរ ជាមួយនឹងរូបរាងចម្រុះ និងការសាកល្បងប្ដូរម៉ូតសក់ប្លែកៗ និងចម្លែកជាច្រើននៅក្នុងបទ Pink Venom នេះ។

Rosé
Rosé
Rosé
Rosé
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...