កម្សាន្ត៖ ជាប្រចាំថ្ងៃ នៅក្រុមហ៊ុននីមួយៗ តែងតែមានបុគ្គលិកមានចរិតនិស្ស័យតាមបែបផ្សេងៗគ្នា ពិបាកឲ្យយើងប៉ាន់ស្មានថា ពួកគេក្នុងចំណោមនោះ ជាមនុស្សប្រភេទណាណាស់!
យ៉ាងណាមិញ ការទាយទម្លាប់តាមរយៈថ្ងៃកំណើតទាំង ៧ ខាងក្រោមនេះ នឹងបង្ហាញថា តើរបៀបធ្វើការរបស់អ្នកយ៉ាងណា? តើអ្នកជាបុគ្គលិកប្រភេទណានៅកន្លែងធ្វើការ? បើដោយយោងតាមថ្ងៃខួបកំណើតនីមួយៗ។
១.បើអ្នកកើតថ្ងៃអាទិត្យ
ជាបុគ្គលិកដែលពូកែ ចូលចិត្តឲ្យអ្នកដទៃគោរព មានទំនុកចិត្តលើខ្លួនឯងខ្ពស់ កម្រស្តាប់អ្នកណា តែងតែធ្វើឲ្យខ្លួនឯងមានកំហុសបានដោយងាយស្រួល។
២.បើអ្នកកើតថ្ងៃចន្ទ
ជាបុគ្គលិកដែលស្មោះត្រង់ ដោយមានគោលដៅច្បាស់លាស់ ចូលចិត្តធ្វើរឿងជាច្រើនក្នុងពេលតែមួយ ដូច្នេះពួកគេអាចខ្វះការប្រុងប្រយ័ត្នបន្តិច។
៣.បើអ្នកកើតថ្ងៃអង្គារ៍
ជាបុគ្គលិកដែលមានសេចក្តីព្យាយាម តស៊ូ ចូលចិត្តការងារណាលំបាកៗ និងមិនចូលចិត្តការបង្ខំឡើយ។
៤.បើអ្នកកើតថ្ងៃពុធ
ជាបុគ្គលិកដែលឆ្លាត រហ័សរហួន អាចរៀនអ្វីៗបានរហ័ស ចេះរៀបចំ និងមានភាពច្នៃប្រឌិត។
៥.បើអ្នកកើតថ្ងៃព្រហស្បតិ៍
ជាបុគ្គលិកដែលចូលចិត្តបញ្ជា មានភាពជាអ្នកដឹកនាំ ប្រកាន់ខ្ជាប់នូវគោលការណ៍ និងហេតុផល ប៉ុន្តែកម្រស្តាប់បង្គាប់អ្នកណាម្នាក់ណាស់។
៦.បើអ្នកកើតថ្ងៃសុក្រ
ជាបុគ្គលិកដែលមានវោហាសាស្ត្រក្នុងការប្រាស្រ័យទាក់ទងគ្នា មានមន្តស្នេហ៍ មានប្រាជ្ញា ចូលចិត្តការងារលំបាក និងជួបមនុស្សថ្មីៗ។
៧.បើអ្នកកើតថ្ងៃសៅរ៍
ជាបុគ្គលិកដែលមានទំនួលខុសត្រូវ ម៉ឺងម៉ាត់ ពូកែដោះស្រាយបញ្ហា ចូលចិត្តពឹងលើខ្លួនឯង ជាជាងសុំជំនួយពីអ្នកដទៃ។
ប្រភព៖ sanook