តើចំនុចពិសេសរបស់ដៃគូអ្វីខ្លះ ដែលតារានិករនីមួយៗកំពុងស្វែងរក? - TrueID

តើចំនុចពិសេសរបស់ដៃគូអ្វីខ្លះ ដែលតារានិករនីមួយៗកំពុងស្វែងរក?

May 29, 2022

យល់ដឹង៖ មនុស្សម្នាក់ៗមានបុគ្គលិកលក្ខណៈខុសៗគ្នា ដូច្នេះហើយការជ្រើសរើសដៃគូ ក៏ខុសគ្នាទៅតាមនោះដែរ។ ខណៈពេលដែលអ្នកខ្លះ មានចូលចិត្តមនុស្សដែលមានស្នាមញញឹម ដ៏គួរឱ្យស្រលាញ់ និងរូបរាងសង្ហា នោះអ្នកផ្សេងទៀតរកឃើញ ភាពសប្បុរសដែលជាភាពទាក់ទាញជាង។

ខាងក្រោនេះនឹងបង្ហាញពី លក្ខណៈពិសេស ដែលតារានិករនីមួយៗកំពុងស្វែងរកពីដៃគូរបស់ពួកគេ ៖

♈️ Aries (Mar 21 – Apr 19)

Aries អ្នករស់នៅក្នុងជីវិតដែលលឿន ហើយត្រូវការមនុស្សម្នាក់ដែលអាចតាមទាន់អ្នកបាន។ អ្នកមិនអាចដោះស្រាយភាពអផ្សុកនិងភាពធុញទ្រាន់បានទេ។ សម្រាប់អ្នកវាគឺអំពីការរត់ និងរស់នៅក្នុងដំណើរផ្សងព្រេង។ នៅពេលអ្នកគិតពីដៃគូ អ្នកស្វែងរកនរណាម្នាក់ដែលអាចមានថាមពល ដូចទៅនឹងថាមពលរបស់អ្នក ហើយរួមចំណែកដល់វាជាមួយអ្នកបាន។

♉️ Taurus (Apr 20 – May 20)

Taurus ផ្លូវទៅកាន់បេះដូងរបស់អ្នក ច្បាស់ជាឆ្លងកាត់ក្រពះរបស់អ្នក ហើយអ្វីដែលអ្នកមិនដឹងអំពីវានោះ អាហារគឺជាផ្នែកសំខាន់មួយសម្រាប់អ្នក។ នៅពេលអ្នកគិតដល់ដៃគូអ្នក ប្រាកដជារកមើលនរណាម្នាក់ ដែលពូកែនៅក្នុងផ្ទះបាយ ហើយមានជំនាញធ្វើម្ហូបត្រឹមត្រូវ ដើម្បីគ្រប់គ្រងចំណង់អាហាររបស់អ្នកបាន។

♊️ Gemini (May 21 – Jun 20)

Gemini ដោយសារតែសារជាតិ ចង់ដឹងចង់ឃើញរបស់អ្នក អ្នកចូលចិត្តទទួលបានព័ត៌មានអំពីអ្វីៗ ដែលកំពុងកើតឡើងនៅក្ជុំវិញអ្នក។ លើសពីនេះ អ្នកក៏ជាមនុស្សដែលពូកែសន្ទនាផងដែរ។ ដូច្នេះអ្នកត្រូវស្វែងរកគុណភាពដូចគ្នា នៅក្នុងដៃគូរបស់អ្នកផងដែរ។ អ្នកចង់ឲ្យពួកគេអាចដោះស្រាយ រាល់ការបញ្ហានៃការនិយាយរបស់អ្នក និងថាមពលរបស់អ្នកបាន។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

Cancer ដោយសារតែបុគ្គលិកលក្ខណៈអារម្មណ៍របស់អ្នក អ្នកងាយនឹងទទួលបាននូវលក្ខណៈពិសេស ដូចជាភាពស្មោះត្រង់ និងសាមគ្គីភាពដែលភាគច្រើន ត្រូវបានបង្ហាញតាមរយៈទំនាក់ទំនងរបស់មនុស្សម្នាក់ ជាមួយគ្រួសារ។ ដូច្នេះអ្នកពេញចិត្តជាមួយមនុស្សដែលនិយាយអំពីគ្រួសារ និងបងប្អូនរបស់ពួកគេ តាមរបៀបដ៏ផ្អែមល្ហែមតាមដែលអាចធ្វើទៅបាន ព្រោះវាបង្ហាញពីការយកចិត្តទុកដាក់ និងសេចក្តីស្រលាញ់របស់ពួកគេ។

♌️ Leo (Jul 23 – Aug 22)

Leo អ្នកចូលចិត្តធ្វើជាមជ្ឈមណ្ឌល នៃការយកចិត្តទុកដាក់ ហើយតែងតែរីកចម្រើនឆ្ពោះទៅរក របៀបរស់នៅដែលពោរពេញដោយសកម្មភាព។ ប្រភេទមនុស្សដែលអ្នកពេញចិត្ត គឺជានរណាម្នាក់ដែលមានសមត្ថភាព អាចធ្វើឲ្យអ្នកភ្លឺថ្លាបាន។ ពួកគេគួរតែពូកែលើអ្វីៗគ្រប់យ៉ាង ដែលពួកគេធ្វើ ហើយក៏គួរតែជាមនុស្សម្នាក់ ដែលអាចគ្រប់គ្រងរាល់ចំណុចសំខាន់ៗបាន។

♍️ Virgo (Aug 23 – Sep 22)

Virgo អ្នកមានភ្នែកសម្រាប់តែភាពល្អឥតខ្ចោះ ហើយទោះបីជាអ្នកដឹងថាវាមិនអាចទៅរួច អ្នកមានបំណងត្រូវការអ្វីដែលនៅជិតវាបំផុត។ អ្នកស្វែងរកដៃគូដែលអាចបំពេញតាម ការរំពឹងទុករបស់អ្នក និងសម្របខ្លួនទៅនឹងជីវិត ដែលមានវិន័យ។ ថ្វីត្បិតតែវាមិនដែលអាចសន្យា ថាអ្នកនឹងមានជីវិតឥតខ្ចោះ ប៉ុន្តែវាប្រាកដជាអាចធ្វើឲ្យអ្នក ពេញចិត្តក្នុងការខិតខំ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

Libra អ្នកគឺជាមនុស្ស ដែលចូលចិត្តស្នេហា។ នេះហើយជាមូលហេតុ ដែលអ្នកមានរឿងមួយសម្រាប់មនុស្ស ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ពិសេស និងស្រលាញ់ដោយការ ទទួលយកបទពិសោធន៍ស្នេហារបស់អ្នក ទៅមួយកម្រិតទៀត។ នរណាម្នាក់ដែលអាចផ្តល់ឲ្យអ្នក នូវអំណោយការភ្ញាក់ផ្អើល និងកក់ការណាត់ជួប ពួកគេនឹងក្លាយជាមនុស្សនៅក្នុងបញ្ជីរបស់អ្នក។

♏️ Scorpio (Oct 23 – Nov 21)

Scorpio ជាមួយនឹងបុគ្គលិកលក្ខណៈរបស់អ្នក អ្នកចូលចិត្តមនុស្សដែលមិនបង្ហាញពីខ្លួនឯងច្រើន។ អ្នកឃើញថា វាទាក់ទាញនៅពេលបុរស ឬស្ត្រីពោរពេញទៅដោយអាថ៌កំបាំង ហើយមានអ្វីជាច្រើនអំពីពួកគេ ដែលអ្នកត្រូវស្វែងយល់។ សម្រាប់អ្នក កាេដំណើរការស្វែងយល់ពីពួកគេ គឺគួរឲ្យរំភើបហើយនោះ ជាអ្វីដែលធ្វើឲ្យអ្នកលង់ចំពោះពួកគេ។

♐️ Sagittarius (Nov 22 – Dec 21)

Sagittarius អ្នកគឺជាមនុស្សដែលចូលចិត្តសត្វ និងជាមនុស្សចូលចិត្តផ្សងព្រេង។ ខណៈពេលដែលអ្នកតែងតែចូលចិត្តមានសត្វចិញ្ចឹម អ្នកមានអារម្មណ៍មួយ សម្រាប់មនុស្សដែលចូលចិត្តកូនឆ្កែ និងកូនឆ្មាដ៏គួរឲ្យស្រឡាញ់។ ការមានចរិតលក្ខណៈបែបនេះ គឺសំខាន់ណាស់ព្រោះ មិនត្រឹមតែទាំងនេះប្រាប់អ្នកថា មនុស្សនោះមានចិត្តសប្បុរសទេ តែថែមទាំងបង្ហាញថា ពួកគេអាចជាមនុស្សដែលចេះទទួលខុសត្រូវទៀតផង។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

Capricorn អ្នកគឺជាមនុស្សដែលមានប្រាជ្ញា ហើយអ្នកជឿជាក់លើគំនិតរបស់អ្នក ជាងបេះដូងរបស់អ្នក។ អ្នកចូលចិត្តមនុស្សឆ្លាតហើយមានការទាក់ទាញទៅលើមនុស្សដែលឆ្លាត និងមានមហិច្ឆតា។ អ្នកមានគោលដៅខ្ពស់ ហើយរៀបចំផែនការសម្រាប់រយៈពេលវែង។ ដូច្នេះសម្រាប់អ្នកដៃគូដ៏ល្អ គឺជាមនុស្សដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងមានសមត្ថភាពត្រឹមត្រូវ ក្នុងការកាន់កាប់ពិភពលោកទាំងមូល។

♒️ Aquarius (Jan 20 – Feb 18)

Aquarius ជម្រើសមនុស្សរបស់អ្នក គឺខុសគ្នាទាំងស្រុងពីអ្វី ដែលមនុស្សធម្មតាប្រាថ្នាចង់បាន។ អ្នកចូលចិត្តភាពប្លែក និងអ្វីដែលមិនដើរតាមទំរង់គំរូ នៃមនុស្សដែលល្អឥតខ្ចោះពេក។ អ្នកមានទំនោរទៅរកមនុស្ស ដែលមានភាពខុសប្លែកគ្នា និងច្នៃប្រឌិតខុសពីធម្មតាហើយមិនត្រូវតាមតម្រូវការរបស់សង្គម។

♓️ Pisces (Feb 19 – Mar 20)

Pisces អ្នកមានភាពល្អដែលផ្ដល់ឲ្យពីធម្មជាតិ ហើយយកចិត្តទុកដាក់ ចំពោះមនុស្សគ្រប់គ្នា ដែលទាក់ទងមកអ្នក។ ដូចគ្នាដែរថ្វីត្បិតតែអ្នក មិនដែលនិយាយខ្លាំងៗតែអ្នកសង្ឃឹម និងប្រាថ្នាដោយសម្ងាត់ចំពោះនរណាម្នាក់ ដែលយកចិត្តទុកដាក់ដូចអ្នកដែរ។ អ្នកស្រលាញ់សេចក្តីសប្បុរសចំពោះមនុស្ស ហើយរកមើលអ្នកណា ដែលមានលក្ខណៈទាំងនោះនៅក្នុងពួកគេ។

ប្រភព: timesofindia

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...