យល់ដឹង៖ នៅពេលអ្នកចាប់អារម្មណ៍ លើនរណាម្នាក់ អ្នកចង់ចំណាយពេលរាល់វិនាទីរបស់អ្នក ជាមួយពួកគេ ប៉ុន្តែតាមពិតវាមិនមែនជាគំនិតល្អនោះទេ។ អ្នកត្រូវតែមានព្រំដែនកំណត់ សម្រាប់ខ្លួនឯងខ្លះ។
ខាងក្រោមនេះគឺជាតារានិករមួយចំនួន ដែលហ៊ានលះបង់គ្រប់យ៉ាង ចំពោះមនុស្សដែលខ្លួនស្រលាញ់ ៖
១. Cancer ♋️
Cancer តែងលះបង់ទាំងស្រុង ចំពោះដៃគូរបស់ពួកគេ។ ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាង សម្រាប់មនុស្សដែលពួកគេស្រលាញ់ ទោះបីជាវាមានន័យថា ធ្វើឱ្យខ្លួនគេឈឺចាប់ក៏ដោយ។ បើអ្នកផ្សេងត្រូវការអ្វីមួយ គេនឹងទម្លាក់អ្វីៗទាំងអស់ដើម្បីជួយអ្នកនោះ។ ពួកគេនឹងនៅក្បែរមនុស្សម្នាក់នោះជានិច្ច មិនថាមានអ្វីកើតឡើងនោះទេ។ អ្នកផ្សេងទៀត អាចទាញយកប្រយោជន៍ ពីពួកគេយ៉ាងងាយស្រួល ដោយសារពួកគេមិនមានព្រំដែនកំណត់ឡើយ។
២. Pisces ♓️
Pisces មិនអាចឈរមើលអ្នកផ្សេង កើតទុក្ខបានទេ ហេតុនេះហើយ បានជាពួកគេនឹងធ្វើអ្វីមួយ ដើម្បីស្នាមញញឹមលើមុខដៃគូរបស់ខ្លួនជានិច្ច។ ប្រសិនបើ Pisces ពិតជាស្រលាញ់ និងគោរពអ្នក ពួកគេនឹងលះបង់ពេលវេលា ដ៏មានតម្លៃរបស់ពួកគេសម្រាប់អ្នក ដោយផ្តល់ឱ្យអ្នកនូវការយកចិត្តទុកដាក់ទាំងអស់ ដែលអ្នកប្រហែលជាត្រូវការ។ ពួកគេដឹងថាអ្នកសមនឹងទទួលបាន ច្រើនជាងការយកចិត្តទុកដាក់ភ្លាមៗ ហើយពួកគេមានវត្តមានទាំងស្រុង នូវអ្វីដែលអ្នកចង់បាន។
៣. Scorpio ♏️
រឿងមួយដែលហាក់ដូចជាកំណត់ Scorpio គឺជាមោទនភាពរបស់ពួកគេ ហើយនេះក៏ជាអ្វីដែលពួកគេ នឹងលះបង់ដើម្បីរក្សាអ្នកនៅក្បែរពួកគេ។ ពួកគេប្រហែលជាមិនស្រលាញ់អ្វីគ្រប់យ៉ាង ដែលអ្នកជឿនោះទេ ប៉ុន្តែប្រសិនបើអ្នកស្មោះត្រង់ចំពោះខ្លួនអ្នក Scorpio នឹងគោរព ហើយលះបង់វិធីផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីចូលរួមជាមួយអ្នក។ដោយសារពួកគេឈ្លក់វង្វេងនឹងមនុស្សម្នាក់ ពួកែអាចភ្លេចព្រំដែនរបស់ខ្លួនឯងទាំងស្រុង។
៤. Leo ♌️
Leo តែងរៀបចំយ៉ាងពេញទំហឹង ដើម្បីផ្តល់ឱ្យអ្នកនូវអ្វីគ្រប់យ៉ាង ដែលអ្នកចង់បាន។ ប្រសិនបើវាមានន័យថា ការលះបង់អ្វីដែលមានអត្ថន័យសម្រាប់ពួកគេ ហើយប្រសិនបើពួកគេថ្លឹងថ្លែងវា ហើយឃើញថាអ្នកសំខាន់ជាង ពួកគេមិនមានបញ្ហា ក្នុងការបោះបង់អ្វីដែលមិនមែនជាអ្នកនោះទេ។
ប្រភព: thoughtcatalog