កូរ៉េខាងត្បូង៖ ជាមួយភាពស៊ិចស៊ី ភាពទាក់ទាញតាមរយៈរូបរាងដ៏សែនស្រស់សង្ហា មិនប្លែកទេដែលជារឿយៗ Jungkook សមាជិកក្រុម BTSជាប់ឈ្មោះជា Golden Body មានសមាមាត្រដងខ្លួនសមជាតារាលំដាប់ពិភពលោករហូតទទួលបានងារជា បុរសស៊ិចស៊ីបំផុត «Sexiest Men»ជ្រើសរើសដោយទស្សនាវដ្តីល្បីៗ។
“ELLE” has chosen Jungkook as one of the “Sexiest Men In The World.” pic.twitter.com/Wu0PIIndEH
— 𝙂𝙤𝙡𝙙𝙚𝙣 𝙅𝙪𝙣𝙜𝙠𝙤𝙤𝙠 𝙐𝙣𝙞𝙤𝙣 𝄞 (@GoldenJKUnion) November 22, 2021
ស្របនឹងនេះដែរELLE គឺជាទស្សនាវដ្តីស្ត្រីដ៏ល្បីល្បាញនិងជាទស្សនាវដ្តីម៉ូដដ៏ធំបំផុតនៅលើពិភពលោក ដែលផ្តោតលើទិដ្ឋភាពផ្សេងៗរួមទាំងភាពស្រស់ស្អាត និងការកម្សាន្ត ហើយដំណើរការនៅក្នុងប្រទេសជាង ៦០ប្រទេសក្នុងនោះខាង Elle Italy បានដាក់ឈ្មោះ Jungkook ជាបុរសស៊ិចស៊ីបំផុតលើពិភពលោកជាមួយនឹងតារាល្បីៗជាច្រើនទៀត។
Jungkook is officially named one of the sexiest men in the world by fashion magazine ELLE ITALY! pic.twitter.com/8uEmLa4UJL
— Jungkook Times✨ (@JJK_Times) November 22, 2021
លើសពីនេះ Jungkook គឺជាជនជាតិអាស៊ីតែមួយគត់នៅក្នុងបញ្ជីបុរសសិចស៊ីបំផុតទាំង ៧នាក់ «7 Sexiest Men» រួមមាន HarryStyles, Oscar Isaac, Jake Gyllenhaal, Timothée Chalamet, Shawn Mendes និង Maluma។
Jungkook featured in the printed issue of fashion magazine ELLE Italia as one of the sexiest men in world. pic.twitter.com/DuhgtLWYld
— Jungkook Times✨ (@JJK_Times) November 23, 2021
ទន្ទឹមនឹងនេះដែរELLE Italia ក៏បានបង្ហាញផងដែរថាJungkook ជាបុរសស៊ិចស៊ីបំផុតក្នុងពិភពលោក នៅក្នុងកំណែការបោះពុម្ពនៃទស្សនាវដ្តីរបស់ពួកគេថែមទាំងចុះផ្សាយថា សមាជិកក្រុម BTS រូបនេះគួរតែក្លាយជាអ្នកឈ្នះបន្ទាប់នៃចំណងជើង«Sexiest Man Alive» របស់ PEOPLE នាឆ្នាំ២០២២៕
ប្រភព ៖ Allkpop